ឯកឧត្ដម គួច ចំរើន ចុះជួយស្ត្រីសម្រាលកូន ដោយសារគ្មានរថយន្តដឹកទៅសង្គ្រោះ

979

កំពង់ចាម៖ នៅវេលាម៉ោង ១៤:០០ថ្ងៃត្រង់ ថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៩ ក្រោយពីស្តាប់លឺព័ត៍មានវិទ្យុABCប្រកាស ដោយគ្មានរថយន្តដឹកនាំស្ត្រីសម្រាលកូនម្នាក់ ដែលរស់នៅក្នុងភូមិព្រៃគ្រី ឃុំព្រៃគ្រី ស្រុកជលគិរី ខេត្តកំពង់ឆ្នាំង ដែលមានព្រំប្រទល់ជាប់នឹងស្រុកបាធាយ ខេត្តកំពង់ចាម ឯកឧត្ដម គួច ចំរើន អភិបាលខេត្តកំពង់ចាម បានចាត់ឲ្យរថយន្ដមន្ទីរពេទ្យបង្អែលស្រុកបាធាយ ចុះទៅដេីម្បីសង្គ្រោះឲ្យទាន់ពេលវេលា ដោយមិនបង្កគ្រោះដល់ម្តាយ ឬទារកឡេីយ ។

ស្ត្រីដែលសម្រាលកូនមានឈ្មោះ សុក គិមី អាយុ២៥ឆ្នាំ បច្ចុប្បន្នកំពុងសម្រាកនៅមន្ទីរពេទ្យខេត្តកំពង់ចាម ដោយសុវត្ថិភាព និងក្រុមគ្រូពេទ្យយកចិត្តទុកដាក់បំផុតផងដែរ៕