ចោរប្លន់ធនាគារកណ្តាលក្រុងប៉ារីសក្បែរវិមានប្រធានាធិបតី!

360

ទីភ្នាក់ងារពត៌មានបរទេសបានផ្សាយអោយដឹងថា កាលពីម្សឹលមិញវេលាម៉ោង៨កន្លះព្រឹកមានចោរប្លន់៣នាក់ប្រដាប់អាវុធគ្រប់ដៃបានចូលប្លន់ធនា
គារMilleis bank ដែលជាធនាគារអ្នកមាននិងស្ថិតនៅលើផ្លូវហ្សង់ អេ លីហ្សេជាផ្លូវល្បីឈ្មោះនៅប៉ារីស និងស្ថិតនៅប្រមាណ២០០មពីវិមានប្រធានាធិបតីបារាំង។

ប្រភពបានផ្សាយថា ពួកចោរចូលទៅចាប់ចងបុគ្គលឹករួចបាញ់ថ្នាំស្រ្ពាយដាក់និងបញ្ជាអោយបើកទូរដាក់លុយចំនួន៣០ប្រអប់។ ពួកវាធ្វើសកម្ម ភាពជាច្រើនម៉ោងដោយនៅពីក្រៅធនាគារវាដាក់ស្លាកធនាគារបឺតទៀតផង។ មិនទាន់ មានរបាយការណ៍ស្តីពីការបាត់បង់ទេ។