សម្ដេចតេជោ ៖ កងទ័ពដែលមានក្បាលពោះធំៗ ត្រូវសម្រកជាបន្ទាន់ ព្រោះលោតរបងមិនរួចទេ

1141

ភ្នំពេញៈ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា ថ្លែងនៅចំពោះមុខកងទ័ពរាប់ពាន់នាក់ នៅព្រឹកថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៩ ក្នុងពិធីអបអរសាទរខួប២០ឆ្នាំ ថ្ងៃបង្កើតបញ្ជាការដ្ឋានកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទថា កងទ័ពមានក្បាលពោះធំត្រូវរកវិធីសម្រកចេញជាបន្ទាន់ ព្រោះលោតរបងមិនរួចទេ។


ថ្លែងក្នុងពិធីអបអរសាទរខួប២០ឆ្នាំ ថ្ងៃបង្កើតបញ្ជាការដ្ឋាន កងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ នៅព្រឹកនេះ សម្ដេចនាយករដ្ឋមន្ត្រី បានបញ្ជាក់ទៀតថា នៅក្នុងប្រទេសឥណ្ឌូណេស៊ី គឺមានបទប្បញ្ញត្តិតឹងរ៉ឹងបំផុត ប្រសិនបើនាយទាហានណាម្នាក់មានក្បាលពោះ នោះគេនឹងដកចេញភ្លាម។ សម្ដេចបន្តថា បើមិនសម្រកក្បាលពោះចេញទេ តើអាចផ្លោះរបងបានយ៉ាងដូចម្ដេច។ សម្ដេចតេជោ ហ៊ុន សែន បានសង្កត់ធ្ងន់ថា នាយទាហានទាំងត្រូវធ្វើម៉េចរកវិធី ទម្លាក់ក្បាលពោះចេញឲ្យបាន