សាលាកីឡាកម្ពុជាចាប់ដៃជាមួយសាកលវិទ្យាល័យកីឡាល្បីឈ្មោះមួយនៅក្នុងប្រទេសជប៉ុន

0
381

ភ្នំពេញ: វិទ្យាស្ថានជាតិអប់រំកាយ និង កីឡានៃប្រទេសកម្ពុជាបានចុះអនុស្សរណៈយោគយល់គ្នាមួយជាមួយសាកលវិទ្យាល័យវិទ្យាសាស្រ្តកីឡាNIPPON នើប្រទេសជប៉ុននារសៀលថ្ងៃទី១២មករា ។

ពិធីនេះធ្វើឡើងក្រោការចូលរួមធ្វើជាសាក្សីនៃលោកបណ្ឌិតសភាចារ្យហង់ជួន ណារ៉ុនរដ្ឋមន្ត្រីក្រសួងអប់រំ
យុវជន និង កីឡា ។លោកMatsumoto Izumi លេខាទី២នៃស្ថានទូតជប៉ុនប្រចាំនៅកម្ពុជា លោកNishiyama Naoki ប្រធានអង្គការបេះដូងមាសប្រចាំនៅកម្ពុជា ។

ខាងភាគីកម្ពុជាលោកធម្ម អង្គារ៉ានាយកវិទ្យាស្ថានជាតិអប់រំកាយនិងកីឡានិងលោក Koji Gushiken ដែលជាតំណាងនៃសាកលវិទ្យាល័យ វិទ្យាសាស្រ្តកីឡាNIPPONនៃប្រទេសជប៉ុនជាអ្នកចុះហត្ថលេខាជាមួយគ្នា ។ អានុស្សរណៈនេះធ្វើឡើងក្នុងគោលបំណងរៀបចំពង្រឹងកិច្ចសហប្រតិបត្តិការជាលក្ខណៈអន្តរជាតិរវាងគ្នាទៅវិញទៅមកការទទួលស្គាល់គ្នាទៅវិញទៅមក ។

អនុស្សរណៈនេះរៀបចំឡើងក្នុងបំណងពង្រឹងកិច្ចសហប្រតិបត្តិការជាលក្ខណៈអន្តរជាតិពង្រឹងពង្រីកចំណងមិត្តភាពរវាងវិទ្យាស្ថានជាតិអប់រំកាយ និង កីឡា និង សាកលវិទ្យាល័យវិទ្យាសាស្រ្តកីឡាNIPPON និងបង្កើនគុណភាពវិជ្ជាជីវៈនៃការបណ្ដុះបណ្ដាលឲ្យមានភាពកាន់តែប្រសើរឡើងដោយប្រើប្រាស់វិទ្យាសាស្រ្តកីឡា ។

គោលដៅ នៃកិច្ចសហប្រតិបត្តិការគឺដើម្បីចែករំលែកចំណេះដឹងផ្នែកអប់រមនិង ជំនាញលើវិស័យវិទ្យាសាស្រ្តកីឡា និង អប់រំកាយរវាងជប៉ុន និង កម្ពុជា ។លើកកំពស់ឧត្តមភាពនៃវិជ្ជាជីវៈនិងមិត្តភាពតាមរយៈការស្រាវជ្រាវផ្នែកអបា់រំការបង្រៀន និងការផ្ដល់សេវា ។គាំទ្រដល់កម្មវិធីផ្លាស់ប្ដូរវប្បធម៌រវាងនិស្សិត និង អ្នកជំនាញផ្នែងអប់រំដែលមានគោលដៅពង្រីកចំណងមិត្តភាពនិងការយោគយល់គ្នាជាសាកល ។

អនុស្សរណៈនេះក៏ក៏ធ្វើឡើងដើម្បីសម្របសម្រួលដល់ការស្វែងរកឱកាសនៃការធ្វើកិច្ចសហប្រតិបត្តិការផ្នែកអប់រំនិងការផ្លាស់ប្ដូរគ្នាជាលក្ខណៈអន្តរជាតិបន្ថែមទៀត និង កាន់តែមានភាពស៊ីជម្រៅរវាងគ្រឹះស្ថានទាំង២ដូចជារដ្ឋបាលនៃកម្មវិធីផ្លាស់ប្ដូររវាងនិស្សិត និង និស្សិត ។ផ្លាស់ប្ដូររវាងមហាវិទ្យាល័យ និង មហាវិទ្យាល័យ និងរដ្ឋបាលនៃការធ្វើគម្រោងរួមគ្នា ។

នៅឆ្នាំ២០២០ខាងមុខនេះប្រសិនបើគ្មានការប្រែប្រួលទេនោះវិទ្យាស្ថានជាតិអប់រំកាយ និង កីឡានឹងត្រូវតម្លើងថានៈឲ្យទៅជាសាកលវិទ្យាល័យកីឡាដំបូងគេនៅប្រទេសកម្ពុជា ។លក្ខណៈសម្បត្តិនានាដើម្បីក្លាយជាសាកលវិទ្យាល័យកីឡាត្រូវបានរៀបចំជាបណ្ដើរៗហើយពិសេសមេរៀន និង គ្រូដែលខ្លះកំពុងតែសិក្សានៅក្រៅប្រទេស ។

Facebook Comments
Loading...