ការផ្ទេរកម្មសិទ្ធិយានយន្ត មិនតម្រូវឱ្យមានការបញ្ជាក់ពីម្ចាស់ដើមឡើយ

0
1047

ភ្នំពេញ ៖ សម្តេចក្រឡាហោម ស ខេង ក្នុងនាមជាប្រធានគណៈកម្មាធិការសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានចុះហត្ថលេខាលើសេចក្តីជូនដំណឹងស្តីពីការផ្ទេរកម្មសិទ្ធិយានយន្ត ។

សេចក្តីជូនដំណឹងនេះ បានបង្ហាញថា ដើម្បីរួមចំណែកក្នុងការអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក រាជរដ្ឋាភិបាលសម្រេចទទួលស្គាល់ការកាន់កាប់យានយន្តជាក់ស្តែង ដោយមិនតម្រូវឱ្យមានការបញ្ជាក់ពីម្ចាស់ដើមឡើយ តែដើម្បីទទួលភាពស្របច្បាប់ ម្ចាស់យានយន្តត្រូវទៅបង់ពន្ធនិងធ្វើស្លាកលេខ ក្នុងករណីដែលមិនទាន់បង់ពន្ធ ឬធ្វើស្លាកនោះ ។

ខាងក្រោមនេះ ជាការថតចម្លងសេចក្តីជូនដំណឹងទាំងស្រុង ដើម្បីបញ្ជាក់បន្ថែមជូនលោកអ្នកអាន ៖

Facebook Comments