ពិធីបុណ្យដាលាន និងសែនព្រេន ពូនភ្នំស្រូវ ជាប្រពៃណីមួយរបស់ប្រជាកសិករខេត្តបាត់ដំបង

0
824

ពិធីបុណ្យដាលាន និងសែនព្រេន ពូនភ្នំស្រូវ ជាប្រពៃណីមួយរបស់ប្រជាកសិករខេត្តបាត់ដំបងតែប្រារព្ធឡើងនៅក្រោយពេលបញ្ចប់ការប្រមូលផលស្រូវ ។

ពិធីនេះបានរៀបចំឡើង នៅកសិដ្ឋានផលិតពូជស្រូវ ទួលសំរោង ស្ថិតក្នុងភូមិ អូរ ញ ឃុំ បឹងព្រីង ស្រុកថ្មគោល ខេត្តបាត់ដំបង នៅថ្ងៃទី ១២ ខែ មករានេះ ក្រោមធិបតីភាព ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ និងលោកជំទាវ . ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្ត បាត់ដំបង ។

ការរៀបចំពិធីបុណ្យ ដាលាន នេះគឺ ដើម្បីរំលឹកដល់គុណស្រូវ អង្ករដែល បានចិញ្ចឹមជីវិតមនុស្ស រាល់គ្នា ដោយមានរៀបចំរណ្តាប់ផ្សេង ៗថ្វាយដល់គុណព្រះរតនៈត្រៃ សែនព្រេនដល់ព្រះភូមិ ម្ចាស់ទឹកម្ចាស់ដី វត្ថុស័ក្កសិទ្ធ ពិធីប្រោះព្រំ ប្រសិទ្ធពរជ័យ ដល់អ្នកភូមិឲ្យទទួលបានសេចក្តី សុខសប្បាយ និងជៀសផុតពីសត្វល្អិតបំផ្លាញស្រូវ ហើយទទួលបាននូវទិន្នផល ស្រូវល្អនៅឆ្នាំក្រោយ ៗទៀត ។

ដាលាន មានន័យថា ( ឆ្លងទីដីវាលរលីង ) ខ្លះហៅថា ពិធីបោសលាន នៅពេលប្រមូលផលស្រូវរួចរាល់អស់ស្រូវពីលាន ។

ព្រឹទ្ធាចារ្យ ពីដើមចាត់ទុកអង្ករ ជាអ្នកមានគុណ មុនពិសាបាយចាស់ៗ តែងលើកដៃសំពះសូមអរគុណដល់ (ព្រះមេ ) ជានិច្ច ហើយតែងតែព្រៀនប្រដៅកូនចៅ ឲ្យប្រុងប្រយ័ត្ន ទទួលទានបាយ កុំឲ្យជ្រុះប្ញខ្ជះខ្ជាយឥតប្រយោជន៍ លោកពន្យល់ថា ” បាប ” ។
នៅក្នុងពិធីនេះដែរ ទន្ទឹមនឹងការរំលឹកដល់គុណស្រូវ អង្ករ ក៏ សុំខមាលទោសនូវអំពើខុសឆ្គងដែលប៉ះពាល់ ដូចជាការ បន្ទោបង់ ឬ ដើរជាន់នៅលើទីវាលស្រែស្រូវជាដើម ដោយរក្សានូវប្រពៃណី ដូនតាយើងបានបន្សល់ទុកមក ។

Facebook Comments
Loading...