រថយន្តក្រឡុកសុីម៉ង់ត៍បុកចូលផ្ទះប្រជាពលរដ្ឋ និងខូចខាតរថយន្តម៉ូតូជាច្រើនគ្រឿង

0
1196

ក្រុងព្រះសីហនុ៖ មានការភ្ញាក់ផ្អើលមួយបានកើតឡើង ដោយមានករណីគ្រោះថ្នាក់ចរាចរណ៍រថយន្តក្រឡុកសុីម៉ង់ត៍បុកចូលផ្ទះប្រជាពលរដ្ឋ។ របាយការណ៍ពីសមត្ថកិច្ចបញ្ជាក់ថា ហេតុការណ៍នេះកើតឡើងនៅវេលាជិត10ព្រឹកថ្ងៃ 12.01.2019 ត្រង់ចំណុចជិតអង្គភាពសាខាកាំកុងត្រូលខេត្តព្រះសីហនុខាងមុខបុរីឆឹង សុខា ក្នុងសង្កាត់លេខ៣ក្រុងព្រះសីហនុ បង្កឡើងដោយរថយន្តក្រឡុកសុីម៉ង់ត៍មួយគ្រឿងពាក់ស្លាកលេខភ្នំពេញ5A -0978 បើកចុះតាមផ្លូវបេតុងចំណោតពីលើភ្នំ ដំបូងមកប៉ះនឹងរថយន្តតូចមួយគ្រឿងនិងរថយន្តក្រឡុកសុីម៉ង់ត៍ដូចគ្នាមួយគ្រឿងទៀត រួចហើយក៍ឆ្លងផ្លូវកៅស៊ូជ្រុលទៅបុកចូលផ្ទះគេបន្តទៀត។

របាយការណ៍ដដែលបញ្ជាក់ថា ហេតុការណ៍នេះបណ្ដាអោយខូចខាតសម្ភារៈមួយចំនួនខាងមុខនិងក្នុងផ្ទះរងគ្រោះដែលមានម្ចាស់ផ្ទះឈ្មោះហួត ជា ភេទប្រុស អាយុ47ឆ្នាំ មុខរបរបុគ្គលិកក្រុមហ៊ុន ក្នុងនោះក៍មានខូចខាតម៉ូតូចំនួន02គ្រឿង គឺម៉ូតូម៉ាកHONDA.C125.ពណ៏ខ្មៅពាក់ស្លាកលេខ1B -8238 និងម៉ូតូម៉ាកHONDA.C125 ពណ៏ខ្មៅពាក់ស្លាកលេខ1C -1125។ ក្រៅពីនេះក៍មានការប៉ះពាល់ខូចខាតផ្នែកខ្លះទៅលើរថយន្ត02គ្រឿងផ្សេងទៀត ដែលរថយន្តបង្កបុកប៉ះមុននិងជ្រុលទៅបុកចូលផ្ទះគេ គឺរថយន្តក្រឡុកសុីម៉ង់ត៍ដូចគ្នាមួយគ្រឿងស្លាកលេខព្រះសីហនុ5A-0602 និងរថយន្តតូចមួយគ្រឿងស្លាកលេខភ្នំពេញ2AA-0306។ ក្រោយកើតហេតុបុរសអ្នកបើកបររថយន្តបង្ក ត្រូវបានឃាត់ខ្លួននាំយកទាំងវត្ថុតាងទៅកាន់ការិយាលយ័នគរបាលចរាចរណ៍ផ្លូវគោគខេត្តព្រះសីហនុសាកសួរនិងដោះស្រាយបន្តតាមនិតិវិធីច្បាប់៕

Facebook Comments
Loading...