តារាសម្តែងស្ត្រីអេស៊ីបម្នាក់ប្រឈមនឹងការជាប់ពន្ធនាគារដោយសារតែស្លៀកពាក់លេចខ្លាំងពេក

0
333

តាមBBCបានផ្សាយឲ្យដឹងថាតារាសម្តែងជនជាតិអេហ្សីបម្នាក់គឺនាងRania Youssfកំពុងតែប្រឈមមុខទៅនឹង ការជាប៉ពន្ធនាគារដោយសារតែក្នុងពេលសំដែងនាងស្លៀកពាក់លេចលើលេចក្រោមខ្លាំងពេក។នាងត្រូវតុលាកា ប្រទេសអេហ្សីបកោះហៅឲ្យបង្ហាញខ្លួនដោយសារតែស្លៀកពាក់ បែបអបាយមុខនិងអាសអាភាសបាត់បង់សេចក្តីថ្លៃថ្នូរ។

តារាស្រីជនជាតិអេហ្សីបម្នាក់នេះបាងបង្ហាញខ្លួននៅក្នុងវេទិកាមហោស្រពភាពយន្តក្នុងទីក្រុងកៃរ៉ូប្រទេសអេហ្សីប ដោយស្លៀកពាក់ឈុតខ្មៅ លេចល្វែងខាងក្រោម ដែលមិនត្រូវគ្នាទៅនឹងច្បាប់នៃសាសនាអ៊ីស្លាមឡើយ។ បច្ចុប្បន្នមេធាវី២នាក់របស់នាងRania Youssf កំពុងតស៊ូនៅក្នុងរឿងក្តីនេះយ៉ាងប្តូរផ្តាច់បំផុត៕

Facebook Comments