រដ្ឋាភិបាលកាណាដាផ្តល់សិទ្ធជ្រកកោនឲ្យស្ត្រីអារ៉ាប៊ីសាអូឌីតម្នាក់ដែលខំរត់គេចពីសេចក្តីស្លាប់

0
151

ស្ត្រីអារ៉ាប៊ីសាអូឌីតម្នាក់ឈ្មោះRahaf al- Qununអាយុ១៨ឆ្នាំដែលបានរត់គេចចេញពីក្រុមគ្រួសារនិងប្រទេសកំណើតរបស់ខ្លួនហើយត្រូវប៉ូលីសថៃចាប់នៅឯព្រលានយន្តហោះក្នុងទីក្រុងបាងកក បានចាកចេញដំណើរទៅកាន់ប្រទេសកាណាដាហើយក្រោយពីប្រទេ សនេះបានផ្តល់សិទ្ធជ្រកកោនដល់រូបនាង។

នាងRahalដែលពីដំបូងឡើយមានបំណងចង់ចាកចេញពីប្រទេសទៅសុំជ្រកកោននៅប្រទេសអូស្ត្រាលីដោយឆ្លងកាត់ទីក្រុងបាងកកត្រូវបានប៉ូលីសថៃនៅព្រលានយន្តហោះប្រុងចាប់បញ្ជូនរូបនាងទៅកាន់ប្រទេសគុយវ៉ែតវិញ ។នៅទីនោះក្រុមគ្រួសាររបស់Rahalបានរង់ចាំនាងរួចជាស្រេច ប៉ុន្តែនាងបានបដិសេធន៍ដាច់អហំកាដោយបាន អះអាងថារូបនាងនឹងត្រូវក្រុមគ្រួសារសម្លាប់ចោលជាមិនខានដោយផ្អែលទៅលើវិន័យសាសនា។

នាងបាននិយាយថានាងបោះបង់ចោលសាសនាឥស្លាមហើយ ហើយអំពាវនាវឲ្យសហគមន៍អន្តរជាតិជួយរូបនាង ដើម្បីបានចេញផុតពីប្រទេសថៃហើយទៅសុំសិទ្ធជ្រកកោននៅក្នុងប្រទេសណាមួយ។ ក្រោយពីមានការជួយជ្រោមជ្រែងពីសហគមន៍អន្តរជាតិ ពេលនាងបានសម្រេចបំណងហើយ៕

Facebook Comments
Loading...