មេសាសនាឥណ្ឌា Rama Rahim Singh ត្រូវផ្តន្ទាទោសឲ្យជាប់គុក២០ឆ្នាំពីបទសម្លាប់អ្នកកាសែត

0
363

តាមBBCផ្សាយនៅថ្ងៃទី១២ខែមករានេះបានឲ្យដឹងថាលោកSinghជាមេដឹកនាំសាសនាDera Sacha Sauda នៅក្នុងប្រទេសឥណ្ឌាត្រូវបានតុលាករផ្តន្ទាទោសឲ្យជាប់ពន្ធនាការរយៈពេល២០ឆ្នាំពីបទសម្លាបអ្នកកាសែតម្នាក់ កាលពីឆ្នាំ២០០២។គាត់នឹងត្រូវអនុវត្តន៍ទោសចាប់ពីថ្ងៃទី១៧ខែមករានេះតទៅ។

លោកRam Chander Chhatrapatiនិពន្ធនាយកកាសែតមួយនៅក្នុងប្រទេសឥណ្ឌាត្រូវបានគេបាញ់សម្លាបនៅ ក្នុងទីអារាមសាសនារបស់លោកSinghនៅភាគពាយព្យទីក្រុងSirsaនៃប្រទេសឥណ្ឌា។មនុស្ស៣នាក់ផ្សេងទៀត ក៏ត្រូវបានតុលាការសម្រេចផន្ទាទោសចំពោះករណីឃាតុកម្មនេះដែរ។នៅក្នុងអម្លុងពេលសវនាការនោះ សន្តិសុខ ត្រូវបានគេរឹតបន្តឹងយ៉ាងខ្លាំង។

លោកSingh បានបង្កើតសាសនានេះដោយខ្លួនឯង ប៉ុន្តែបានទទួលការគោរពយ៉ាខ្លាំងពីសំណាក់ប្រជាជនឥណ្ឌា មួយចំនួនរហូតទាកទាញបានការគាំទ្រពីសំនាក់ប្រជាជននានានៅក្រៅប្រទេសទៀតផង។ លោកSinghក៏ធ្លាប់ត្រូ បានតុលាការផ្តន្ទាទោសពីបទរំលោភសេពសន្ធវៈលើនារីភេទកាលពីឆ្នាំ២០១៧ដែលពេលនោះមានការតវ៉ាយ៉ាង ខ្លាំងនៅខាងមុខអគារតុលាការ បង្កើតជាអំពើហឹង្សាបណ្តាលឲ្យមានមនុស្ស៣៨នាក់បាត់បង់ជីវិត៕

Facebook Comments
Loading...