យុគ យក្សផ្លែតាំងចិត្តយកឈ្នះគូប្រកួត

0
184

ភ្នំពេញ: លើសង្វៀនWurkzរបស់អាស៊ីអាគ្នេយ៍រសៀលថ្ងៃទី១៣មករាអ្នកប្រដាល់យុគ យក្សផ្លែក្លិបបូរីរាជសីហ៍មានរិទ្ធបានតាំងចិត្តថាត្រូវតែយកឈ្នះអ្នកប្រដាល់ថៃដូ រ៉ាម៉ន(Do Ramorn)ឲ្យខាងតែបាន ។

អ្នកប្រដាល់ថៃរូបនេះទើបតែឆ្លងដែនមកប្រកួតនៅស្រុកខ្មែរជាលើកដំបូងនេះទេ ។បើនិយាយពីកំណត់ត្រាប្រកួតរបស់គេតិចជាងយក្សផ្លែដល់ទៅជាង១០០ដងឯណោះ ។សម្រាប់ទម្ងន់៥៧គីឡូក្រាមនេះនៅស្រុកខ្មែរយក្សផ្លែជាខ្លាកំនាចមួយក្នុងចំណោមខ្លាកំណាចនានា ។

គេជាអ្នកចូលចិត្តឌឺ និង ចំអកឲ្យគូប្រកួតតែអំណត់របស់អ្នកប្រដាល់កម្ពុជារូបនេះមិនជាខ្លាំងនោះឡើយបើត្រូវគូប្រកួតវ៉ៃត្រូវធ្ងន់បន្តិចនោះគេសន្លប់ ឬបោះបង់ចោលការប្រកួតភ្លាមតែបើគេមានប្រៀបលើគូប្រកួតនោះគេវាយសម្រុកដោយមិនសំចៃនោះទេ ។

យក្សផ្លែមានប្រវត្តិប្រកួតចំនួន១៦៥ដង ឈ្នះ១៣៣ដង ចាញ់២៧ដង ស្មើពិន្ទុ៥ ដង ។ ចំពោះអ្នកប្រដាល់ថៃដូ រ៉ាម៉នវិញគេទើបតែប្រកួតបានចំនួន៦៥ដង ឈ្នះ៥៥ដង ចាញ់៩ដង និងស្មើពិន្ទុ ១ ដង ប៉ុណ្ណោះ ។ ជំនួបមួយនេះនរណាឈ្នះ ?

សេង ស្រឿនក្លិបមហិទ្ធិរិទ្ធមេសថ្ងកខេត្តស្វាយរៀងប្រកួតជាមួយអ្នកប្រដាល់ថៃស៊ីង ថាំងណយ(Sing
Thangnoy) ដោយប្រកួតគ្នាក្នុងប្រភេទទម្ងន់៦៣,៥០គីឡូក្រាម ។

ស៊ីង ថាំងណយក៏ទើបតែមកប្រកួតស្រុកខ្មែរជាលើកដំបូងដែរ ។ចំពោះសេង ស្រឿនវិញពេលខ្លះគេវ៉ៃបានល្អអស់ទាស់តែពេលខ្លះយ៉ាប់តែម្ដង ។សេង ស្រឿនមានប្រវត្តិប្រកួតចំនួន៨១ដង ឈ្នះ៦៤ដង ចាញ់១៧ដង ពុំធ្លាប់ស្មើនោះទេ ។

ចំពោះស៊ីង ថាំងណយមិនដឹងថាគេខ្លាំងឬខ្សោយនោះទេព្រោះមួយរយៈនេះអ្នកប្រដាល់ថៃដែលមកប្រកួតនៅសង្វៀនអាស៊ីអាគ្នេយ៍ពេលខ្លះខ្សោយមែនទែនតែពេលខ្លះខ្លាំងដាច់តែម្ដង ។អ្នកប្រដាល់ថៃរូបនេះមានប្រវត្តិប្រកួតចំនួន៦២ដង ឈ្នះ៥១ដង ចាញ់១១ដង ។ នរណាឈ្នះក្នុងការប្រកួតនេះ ?

Facebook Comments