មេក្លោងដែលជាជនសង្ស័យចែកចាយគ្រឿងញៀន២នាក់ត្រូវកំលាំងសមត្ថកិច្ចបង្ក្រាបបាន

1536

កំពង់ឆ្នាំងៈ មេក្លោងដែលជាជនសង្ស័យចែកចាយគ្រឿងញៀន២នាក់រួម និង វត្ថុតាងគ្រឿងញៀនជាច្រើនគីឡូក្រាមត្រូវបានសមត្ថកិច្ចនគបាលប្រឆាំងគ្រឿងញៀនខេត្តកំពង់ឆ្នាំងសហការជាមួយនគរបាលស្រុកបរិបូណ៌ធ្វើការបង្ក្រាបបានខណៈ ដែលពួកគេលាក់ទុកក្នុងបំណងធ្វើសកម្មភាពចែកចាយ ។

ករណីបង្ក្រាបគ្រឿងញៀនខាងលើនេះធ្វើឡើងដោយមានការសហការណ៍ពីលោកព្រះរាជអាជ្ញាអមសាលាដំបូង ខេត្តកំពង់ឆ្នាំង នគរបាលការិយាល័យប្រឆាំងគ្រឿងញៀនខេត្តកំពង់ឆ្នាំង និង នគរបាលស្រុកបរិបូណ៌ ។ កិច្ចប្រតិបត្តិការបង្ក្រាបមេក្លោងចែកចាយគ្រឿងញៀននេះ បានធ្វើឡើងនៅវេលាម៉ោង១០និង៣០នាទីព្រឹកថ្ងៃទី១០ មករា២០១៩នៅចំណុច ភូមិព្រៃតាមូង ឃុំផ្សារស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង ។ ជនសង្ស័យជាមេក្លោងចែកចាយគ្រឿងញៀនដែលសមត្ថកិច្ចធ្វើការបង្ក្រាបបាននេះមាន១ ឈ្មោះ ខៀវ សុវី អាយុ ២២ឆ្នាំ,២ ឈ្មោះ ម៉ប់ អាយុ ២៨ឆ្នាំ ស្នាក់នៅក្នុងភូមិព្រៃតាមូង ឃុំផ្សារ ស្រុកបរិបូណ៌។

នៅក្នុងកិច្ចប្រតិបត្តការបង្ក្រាបខាងលើនេះសមត្ថកិច្ចដកហូតបានគ្រឿងញៀនប្រភេទអាសេអ៉ី៣កញ្ចប់ធំ ដែលមានទម្ងន់ច្រើនគីឡូ,ថ្នាំញៀនកេតាមីន និង ទឹក៥០ប្រអប់ដោយមួយប្រអប់ស្មើ២៥ដប និងរថយន្តម៉ាក ហាយឡែនឌើពាក់ស្លាកលេខភ្នំពេញ 1AF3842 និងម៉ូតូ១គ្រឿងម៉ាកឌូបពាក់ស្លាក1GP9640 ទូរស័ព្ទ ដៃ១០ គ្រឿងរួមនិងប្រាក់រៀលនិងដុល្លារមួយចំនួនផងដែរ។ក្រោយការបង្ក្រាបមេក្លោងចែកចាយគ្រឿងញៀនសមត្ថកិច្ច នាំមកស្នងការនគបាលធ្វើការសាកសួរនិងស្រាវជ្រាវបន្តទៀតផងដែរ ៕