អ្នកណាស្មានដល់ថា ១០០ឆ្នាំក្រោយមកស្រាប់តែប្រែជាយ៉ាងនេះទៅវិញ?

0
365

រឿងដែលកំពុងច្រូងច្រាសនៅប្រទេសបារាំង ។ នៅឆ្នាំ ១៩១០ យុវតីសញ្ជាតិរុស្ស៊ីម្នាក់ឈ្មោះ Tatiana Rachewskaia (រូប 1) ដោយមានវិបត្តិស្នេហាបានសំលាប់ខ្លួននៅក្នុងអាយុ ២៣ ឆ្នាំនាទីក្រុងប៉ារីស ។ សពនាងត្រូវបានបញ្ចុះនៅក្នុងកន្លែងបញ្ចុះសព Montparnasse ហើយគេបានជួលជាងចំលាក់ក្មេងម្នាក់ សញ្ជាតិដើមរូម៉ានី ឈ្មោះ Constantin Brancusi អោយឆ្លាក់រូបនៅលើផ្នូរនាង ។

លោកក៏បានឆ្លាក់រូបមួយដែលលោកអោយឈ្មោះថា «តំហើប» (Le Baiser) (រូប ២) ។ ហើយទាំងអស់គ្នាក៏ភ្លេចពីរឿងនេះទៅ ក្នុងចំនេរកាលតមក ។ ប៉ុន្តែ ១០០ ឆ្នាំក្រោយមក ស្នាដៃរបស់លោក Brancusi បានក្លាយជារបស់មានតម្លៃ ហើយរូបចំលាក់មួយនៅចុងក្រោយនេះ ត្រូវបានលក់ក្នុងតំលៃ ជាង ៧០ លានដុល្លារ នៅក្នុងក្រុងញូវយ៉ក នៃ សហរដ្ឋអាមេរិក ដែលធ្វើអោយគេប៉ាន់ប្រមាណថា រូប «តំហើប» នៅលើផ្នូរកញ្ញា Tatiana នេះ បើដាក់ដេញថ្លៃបានយ៉ាងហោចណាស់ ៤០ លានដុល្លារដែរ ។ ពេលនេះស្រាប់តែចេញសាច់ញាតិរបស់ Tatiana ម៉ាកំភ្លូសសុំយករូបចំលាក់នេះចេញពីផ្នូរ ហើយដាក់រូបចំលាក់ចំលងវិញ ។

អាជ្ញាធរបារាំងបានប្រកែកដោយប្រកាសថា ទាំងផ្នូរ ទាំងរបស់លើផ្នូរគឺជា «សម្បត្តិវប្បធម៌» ដែលមិនត្រូវបំលាស់ទីឡើយ ហើយក៏បានសង់ទីបិទបាំង ដាក់ប្រដាប់ការពារ (កាមេរ៉ាសុវត្ថិភាព) និង អ្នកការពារជាប្រចាំ (រូប៣) ។ ពេលនេះ គឺជាការទាញទង់ផ្លូវច្បាប់មួយរវាងសិទ្ធិទទួលកេរ និង សិទ្ធិប្រកាសជាសម្បត្តិសាធារណៈ ។ ចាំមើលរឿងទៅដល់ណា ?

Facebook Comments
Loading...