ទឹកជ្រោះដែលខ្ពស់ជាងគេបំផុតនៅលើលោក

557

ទឹកជ្រោះ Salto Angel នៅក្នុងប្រទេស Venezuela ជាទឹកជ្រោះដែលមានកំពស់ខ្ពស់ជាងគេបំផុតក្នុងពិភពលោក (៩៧៩ ម៉ែត្រ) ។

Salto Angel អាចបកថា «ទេវតាហក់» តែតាមពិតពាក្យ Angel នេះ គឺជាការដាក់ឈ្មោះតាមលោក Jimmy Angel ដែលជាអ្នកបើកបរយន្តហោះ និង អ្នករុកព្រៃសញ្ជាតិអាមេរិកម្នាក់ដែលបានបើកយន្តហោះមកចុះលើកំពូលភ្នំនេះនៅក្នុងឆ្នាំ ១៩៣៧ រួចដោយគ្មានកន្លែងហោះឡើងវិញបាន លោកបានចុះភ្នំដោយថ្មើរជើង ។ យន្តហោះរបស់លោក ត្រូវគេយកមកវិញបាននៅឆ្នាំ ១៩៧០ ។