សមត្ថកិច្ចស្រុកកណ្ដាលស្ទឹងឃាត់ខ្លួនជនសង្ស័យពីរនាក់រួមនឹងថ្នាំញៀន៦កញ្ចប់.. !

0
816

កណ្ដាល៖ នៅថ្ងៃព្រហស្បតិ៍០៥កើត ខែបុស្ស ឆ្នាំ ច សំរិទ្ធសក័ ព.ស២៥៦២ ត្រូវនិងថ្ងៃទី១០ ខែមករា ឆ្នាំ២០១៩សមត្ថកិច្ចស្រុកកណ្ដាលស្ទឹងបានឃាត់ខ្លួនជនសង្ស័យប្រុសស្រីពីរនាក់ក្នុង
ករណីជួញដូរសារធាតុញៀនដោយខុសច្បាប់
កើតហេតុវេលាម៉ោង ១៤នឹង២០នាទីចំនុចភូមិត្រស់ ឃុំទ្រា ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល។

ប្រភពពីរសមត្ថកិច្ចបានអោយដឹងថា៖ជនសង្ស័យចំនួន ០២នាក់ទី១.ឈ្មោះ ង៉ែត វិរៈ ហៅ ពៅ ភេទប្រុសអាយុ១៨ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិព្រែកហូរលិច សង្កាត់ ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរជួញដូរគ្រឿងញៀន ( ឃាត់ខ្លួន) ទី២.ឈ្មោះ ជា មីុលីង ភេទស្រីអាយុ១៧ ឆ្នាំមានទីលំនៅភូមិ កាស្លា ឃុំ ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្ត បាត់ដំបងបច្ចុប្បន្នស្នាក់នៅផ្ទះជួលភូមិព្រែកហូរលិច សង្កាត់ព្រែកហូរ ក្រុង តាខ្មៅ ខេត្តកណ្ដាលមុខរបរមិនពិតប្រាកដ។

វត្ថុតាងចាប់យករួមមាន៖ ម្សៅក្រាមពណ៍សថ្លាសង្ស័យសារធាតុញៀន (ម៉ាទឹកកក)
ចំនួន០៦កញ្ចប់ (០១កញ្ចប់មធ្យម ០៥កញ្ចប់តូច)នឹងសំភារះ វេវេចខ្ចប់និង ប្រើប្រាស់ថ្នាំញៀនមួយចំនួន។

ប្រភពបានបន្តទៀតថា៖ នៅថ្ងៃខែឆ្នាំវេលាម៉ោងកើត
កំម្លាំងផ្នែកជំនាញទទួលបានពត៌មានពីមហាជនល្អថា៖ មានជនសង្ស័យកំពុងធ្វើសកម្មភាពជួញដូរគ្រឿងញៀននៅចំនុចកើតហេតុខាងលើ។

ក្រោយពីទទួលបានពត៌មានភ្លាម កំម្លាំងផ្នែកជំនាញបានសហការណ៍ជាមួយកំម្លាំងប៉ុស្ត៏នគរបាលរដ្ឋបាលទ្រា ចុះទៅដល់កន្លែងកើតហេតុបានឃើញជនសង្ស័យកំពុងធ្វើសកម្មភាពក៏បានបង្រ្កាប់ ចាប់ឃាត់ខ្លួន និងចាប់យកវត្ថុតាងបានថ្នាំញៀនចំនួន០៦កញ្ចប់នៅនិងខ្លួនជនសង្សយ័ រួមទាំងសំភារះ ប្រើប្រាស់មួយចំនួន រួចបញ្ជូនជនសង្ស័យមកកាន់អធិការដ្ឋានតែម្តង។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យឈ្មោះង៉ែត វិរៈ បានសារភាពថាថ្នាំញៀនខាងលើខ្លួនបានទិញជនមិនស្គាល់អត្តសញ្ញាណនៅ ម្តុំបឹងត្របែក ក្នុងតំលៃ១៥០.០០០រៀល (ដប់ប្រាំម៉ឺនរៀល)។

បច្ជុប្បន្នជនសង្ស័យខាងលើកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកកណ្ដាលស្ទឹងដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕ ដោយ សនសុភ័ក្ដ

Facebook Comments
Loading...