រឹបអូសរថយន្តទំនើបចង្កូតស្តាំបន្លំពន្ធចំនួន09គ្រឿងនៅខេត្តព្រះសីហនុ

0
926

ខេត្តព្រះសីហនុ៖ លោកទុំ ណូ ប្រធានសាខាគយនិងរដ្ឋាករខេត្តព្រះសីហនុ ។ ថ្លែងថាមានរថយន្តទំនើបចង្កូតស្តាំបន្លំពន្ធចំនួន09គ្រឿងត្រូវបានចាប់រឹបអូសជាបន្តបន្ទាប់រយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ នៅក្នុងប្រតិបត្តិការបង្ក្រាបអំពើរត់គេចពន្ធពីសំណាក់សមត្ថកិច្ចគយពីអគ្គនាយកដ្ឋានគយនិងរដ្ឋាករ សហការជាមួយសមត្ថកិច្ចសាខាគយនិងរដ្ឋាករខេត្តព្រះសីហនុ និងសមត្ថកិច្ចពាក់ពន្ធ័។

បើតាមលោកទុំ ណូអះអាងថា រថយន្តទំនើបចង្កូតស្តាំបន្លំពន្ធទាំងអស់នេះនឹងត្រូវដកហូតទុកជាសម្បត្តិរដ្ឋដោយមិនមានការដោះស្រាយបង់ជាប្រាក់ពិន័យអោយម្ចាស់នាំយកទៅវិញបានឡើយ។

ក្រៅពីនេះលោកប្រធានសាខាគយនិងរដ្ឋាករខេត្តព្រះសីហនុថ្លែងថា ការប្រមូលប្រាក់ពន្ធជូនរដ្ឋក្នុងឆ្នាំ2018កន្លង សាខាគយនិងរដ្ឋាករខេត្តព្រះសីហនុ ប្រមូលប្រាក់ពន្ធបង់ចូលថវិការដ្ឋបាន ជាង104ពាន់លានរៀល។ ចំពោះការបង្ក្រាបបទល្មើសគេចពន្ធវិញមានជាង120ករណី ទាំងមធ្យោបាយយានយន្ត និងទំនិញផ្សេងៗមួយចំនួនទៀត៕

Facebook Comments
Loading...