ការបង្ក្រាបបទល្មើសនេសាទក្នុងទន្លេសាប នៅព្រំប្រទល់ខេត្តកណ្តាល កំពង់ចាម និង ខេត្តកំពង់ឆ្នាំង

1528

រដ្ឋបាលជលផលបានបញ្ជាមន្ត្រីមួយរូបទៅប្រមូល ក្រុមមន្ត្រីរដ្ឋបាលជលផលបីខេត្តដើម្បីធ្វើការបង្ក្រាបបទល្មើសនេសាទក្នុងទន្លេសាប នៅព្រំប្រទល់ខេត្តកណ្តាល កំពង់ចាម និង ខេត្តកំពង់ឆ្នាំង ដោយគ្មានលិខិតបេសសកកម្មជាប់ខ្លួននាំឲ្យមន្ត្រីជំនាញរបស់ខេត្តទាំងបី ស្ទាក់ស្ទើរក្នុងការចូលរួម ដោយសារគ្មានអ្វីសម្អាងសម្រាប់ស្នើសុំកម្លាំងចម្រុះរបស់ស្រុកខេត្តចូលរួម ទីបំផុតលទ្ធផលដែលទទួលបានគឺមិនល្អ និង មានភាពកករល្អក់ទៀតផង។

នៅក្នុងទន្លេក្រោយខ្នងនៃក្រុមបង្ក្រាបបទល្មើសនេសាទនេះគឺសុទ្ធតែប៊ីដុងដែលជាឧបករណ៍រួមផ្សំ សម្រាប់ការនេសាទខុសច្បាប់អណ្តែតពេញលើផ្ទៃទន្លេ។