រណ្តៅដីលោក ភារ៉ាដ៍ធំលើសពីច្បាប់ក្នុងខេត្តបានកំណត់ធ្វើអោយប្រជាពលរក្ដៅក្រហាយ.. !

0
978

កណ្តាល៖ រណ្តៅដីដ៍ធំលើសពីច្បាប់ក្នុងខេត្តបានកំណត់ធ្វើអោយប្រជាពលរដ្ឋក្តៅក្រហាយខណៈរថយន្តដឹកដីខ្សាច់ទាំងនោះបើកបរឆ្លងកាត់តាមផ្លូវក្នុងភូមិយ៉ាងលឿនហុយចូលផ្ទះអ្នកស្រុកជារាងរល់ថ្ងៃ ។

សេចក្តីរាយការណ៍មួយបានអោយដឹងថា រណ្តៅដីលោក ភារ៉ា ដែលមានទីតាំងខាងកើតអគ្គីសនីគៀនស្វាយស្ថិតនៅឃុំស្វាយប្រទាលស្រុកស្អាងខេត្តកណ្តាល កំពង់ធ្វើអាជីវកម្មរណ្តៅដីនិងខ្សាច់ផ្គើនផ្ទុយ ពីច្បាប់ក្រសួងរ៉ែនិងថាមពលយ៉ាងអនាធិបតេយ្យបំផុតដោយអាងអំណាចពីក្រោយខ្នងយ៉ាងរឹងមាំពីក្រោយទៀតផង។

បើតាមប្រភពពីមន្រ្តីស្រុកគៀនស្វាយបានបង្ហើបអោយដឹងថាលោកភារ៉ាកំពង់ធ្វើសកម្មភាពជីកដីនិងបូមខ្សាច់នៅខាងកើតទីតាំងអគ្គិសនីគៀនស្វាយស្ថិតក្នុងឃំុឈើទាលស្រុកគៀនស្វាយខេត្តកណ្តាលដោយគ្មានច្បាប់អនុញ្ញាតពីក្រសួងរ៉ែនោះទេគ្រាន់មានលិខិតស្នើរសុំត្រឹមខេត្តតែប៉ុណ្ណោះ។

ទីតាំងរណ្តៅដីនិងខ្សាច់លោកភារ៉ាពេលនេះមានទំហ៊ំជិត១០ហិកតាទៅហើយនិងមានជំរៅហួសការកំណត់ការជីកគ្មានបទកដ្ឌានបច្ចេកទេសអោយត្រឹមត្រូវនោះឡើយ ដោយការដឹកជញ្ជូនដីតាមរថយន្តមិនបានគ្របតង់តាមបច្ចេកទេស អោយបានត្រឹមត្រូវ និងបើកលឿនលើផ្លូវខណៈ មិនបានធ្វើការស្រោចទឹកអោយបានទៀងទត់នោះឡើយ។
ក្រុមឡានដឹកដីទាំងនោះបានបំពុលបរិស្ថានបង្ករផលប៉ះពាល់ដល់អ្នកភូមិយ៉ាងខ្លាំងធ្វើអោយពលរដ្ឋ ក្តៅក្រហាយ ដោយគ្មានរំខានដល់សមត្ថកិច្ចនោះឡើយ។

បើតាមការអោយដឹងពីមន្ត្រីសាលាស្រុកគៀនស្វាយបានប្រាប់ ថា រណ្តៅដីរបស់លោកភារ៉ា បានស្នើសុំជិករណ្តៅដីធ្វើអាជីវកម្ម លក់ដីតែឥលូវបែជា លោកភារា ទៅបានបូមដីខ្សាច់លក់ដោយផ្ទុយពីគោលការក្រសួងរ៉ែនងថាមពល ថែមទៀត។

ចំណែកខាងមន្ទីររ៉ែនិងថាមពលមិនដែលចុះពិនិត្យនោះទេធ្វើអោយរណ្តៅដីដ៍ធំខាងលើនេះធ្វើអាជីកម្មយ៉ាងរលូនគ្មានដែនកំណត់។

ទង្វើរខាងលើនេះធ្វើអោយប្រជាពលរដ្ឋរិះគន់ទៅដល់អាជ្ញាធរដែនដីនិងមន្ត្រីជំនាញមន្ទីរក្រសួងដោយសង្ស័យថា
មានការឃុបឃឹតគ្នាប្រព្រឹត្តអំពើពុករលួយជាលក្ខណះប្រពន្ឌ័តែម្តង។

ជំុវិញកណីខាងលើនេះអ្នកយកពត៍មានយើងមិនអាចសុំការបំភ្លឺពីអាជ្ញាធរដែនដីនិងមន្ត្រីជំនាញបានទេដោយសាទូរសព្ឌ័ទាក់ទងទៅគ្មានអ្នកទទួល៕ ដោយ សនសុភ័ក្ដ

Facebook Comments
Loading...