ហាងលក់បារីនៅបារាំង ចាប់ផ្តើមលក់លុយអេឡិកត្រូនិក (Bitcoin)

0
297

ហាងលក់បារីនៅក្នុងទីក្រុងប៉ារីសចំនួន ៦ បានចាប់ផ្តើមលក់លុយអេឡិកត្រូនិក (Bitcoin) នៅក្នុងហាងរបស់ខ្លួនហើយ ។

ក្រុមហ៊ុន Keplerk ដែលទទួលគ្រប់គ្រងលុយអេឡិកត្រូនិកនេះ បាននិយាយថាគេសង្ឃឹមនឹងពង្រីកការលក់លុយអេឡិកត្រូនិកនេះអោយបានដល់ហាងបារីចំនួន ៥ ៥០០ ហាងនៅចុងខែកុម្ភ:នេះ ។

បច្ចុប្បន្ន បារាំងមានហាងលក់បារីទាំងអស់ជាង ២៤ ០០០ ហាង ។ ប្រជាជនបារាំងជឿលើការទិញលុយអេឡិកត្រូនិកតាមហាងបារីរបស់ខ្លួនជាងទិញតាមអនឡាញ ។

Facebook Comments