រថយន្តទួរីស បបួលឡាន២តោនកន្លះទៅផ្ងារជើងសំណាងល្អមិនមានអ្នកស្លាប់

0
878

ខេត្តកំពង់ឆ្នាំង ៖ រថយន្តទួរីស០១ គ្រឿងបានបើកប៉ះទង្គិចជាមួយរថយន្ត២តោនកន្លះ បណ្ដាលឲ្យធ្លាក់ចូលប្រឡាយទឹកក្រឡាប់ផ្ងើរជើងទាំងសងខាង ។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោងប្រមាណ០១និង៣០នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃទី០៩ ខែមករា ឆ្នាំ២០១៩ នេះនៅតាមបណ្ដោយផ្លូវជាតិលេខ៥ ត្រង់ចំណុចភូមិស្ពករាជ ឃុំអណ្ដូងស្នាយ ស្រុករលាប្អៀរ ខណៈរថយន្តទាំងពីរគ្រឿងបុកគ្នាក្នុងទិសដៅស្របគ្នា ។សមត្ថកិច្ចនគរបាលនៅកន្លែងកើត ហេតុបានឲ្យដឹងថា ក្នុងហេតុការណ៍នោះបណ្ដាលឲ្យអ្នកបើកបររថយន្តទួរីសម្នាក់បានរងរបួសជាធ្ងន់ធ្ងរ។

តាមសាក្សីបានឲ្យដឹងថា មុនពេលកើតហេតុរថយន្ដ០២គ្រឿងនេះបានបើកបរតាមបណ្តោយផ្លូវជាតិលេខ៥ ក្នុងទិសដៅស្របគ្នាពីត្បូងទៅជើង ដោយក្នុងនោះរថយន្តកូរ៉េមួយគ្រឿងម៉ាក KIA ពាក់ស្លាកលេខកំពង់ឆ្នាំង 2A- 0706 បើកបរខាងមុខ ។ លុះពេលមកដល់ចំណុចកើតហេតុ ស្រាប់តែរថយន្តទួរីសមួយគ្រឿងដែលពាក់ស្លាកលេខភ្នំពេញ 2X- 3415 បើកពីក្រោយរថយន្តកូរ៉េបានបើកវ៉ាជែង ប៉ុន្តែពេលកំពុងបើកវ៉ាត្រូវជួបឧបសគ្គ ហើយក៏បានងាកមកខាងស្តាំដៃវិញក៍ជ្រុលទៅបុករថយន្តកូរ៉េពីក្រោយ ពេញទំហឹងតែម្តង ទើបបណ្តាលអោយរថយន្តទាំងពីរគ្រឿងធ្លាក់ចូលប្រឡាយទឹកខាងស្តាំទាំងអស់គ្នា។ ក្រោយពេលកើតហេតុគេឃើញអ្នកបើកបររថយន្តទួរីស ឈ្មោះ ភឹម រ៉ា អាយុ ៣៣ឆ្នាំ បានរងរបួសធ្ងន់ ហើយត្រូវបានដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យខេត្ត ចំណែកអ្នកបើកបររថយន្តកូរ៉េគ្រាន់តែរងរបួសស្រាល ។

សមត្ថកិច្ចបានបញ្ជាក់ថា គ្រោះថ្នាក់ចរាចរណ៍ខាងលើ គឺបង្ករហេតុដោយរថយន្តទួរីសដឹកបន្លែ បើកក្នុងល្បឿនលឿនលុះពេលមកដល់ចំណុចកើតហេតុបំណងបើកវ៉ាជែងរថយន្តកូរ៉េខាងឆ្វេងដៃ ប៉ុន្តែពេលឡើងវ៉ាបាន ពើកនិងរថយន្តផ្សេង ហើយក៏ងាកក្បាលចូលខាងស្ដាំដៃវិញ ទើបជ្រុលទៅបុករថយន្តកូរ៉េពីក្រោយយ៉ាងពេញទំហឹង រូចជ្រុលទៅបុកនឹងដើមអាកាស្សាមួយដើម ដាច់ទ្វារម្ខាងហើយធ្លាក់ចូលប្រឡាយតែម្តង ។ ចំណែករថយន្តកូរ៉េ ក្រោយពីរថយន្តទួរីសបុកពីក្រោយក៏ជ្រុលធ្លាក់ប្រឡាយទឹកដូចគ្នាដែរ ។

លុះព្រឹកថ្ងៃទី០៩ ខែមករា រថយន្តទាំង២គ្រឿងត្រូវបានសមត្ថកិច្ចស្ទូច និងអូសយកទៅរក្សាទុកនៅអធិការនគរបាលស្រុករលារប្អៀរ ដើម្បីរង់ចាំការដោះស្រាយតាមនីតិវិធី ។ ដោយ ឡែកបន្លែ និងផ្លែឈើដែលដឹកក្នុងរថយន្តទួរីសបានខូចខាតទាំងស្រុងដោយសារតែធ្លាក់ចូលប្រឡាយទឹកហៀរប្រឡាក់ដោយប្រេងម៉ាស៊ីន ៕

Facebook Comments