ចិនតែងតាំងអតីតនាយករដ្ឋមន្ត្រីថៃយីងឡាក់ ស៊ីណាវ៉ាត់ ជាប្រធានកំពង់ផែកុងតឺន័រអន្តរជាតិ !

0
328

កាសែតចិនបានរាយការណ៍កាលពីថ្ងៃចន្ទថា អតីតនាយករដ្ឋមន្ត្រីថៃលោកស្រីយីងឡាក់ ស៊ីណាវ៉ាត់បានក្លាយជាប្រធាន និងតំណាងផ្នែកច្បាប់នៃកំពង់ផែកុងតឺន័រអន្តរជាតិសានទូ (SICT) នៅក្នុងខេត្តក្វាងទុងភាគខាងត្បូងនៃប្រទេសចិន។

យោងតាមរបាយការណ៍បានឱ្យដឹងថា ការផ្លាស់ប្តូរអ្នកដឹកនាំបានប្រព្រឹត្តទៅនៅថ្ងៃទី ១២ ខែធ្នូ។ SICT បានចុះបញ្ជីដើមទុនចំនួន ៨៨ លានដុល្លារ និងជាសមាជិកមួយនៃបណ្ដាញកំពង់ផែរបស់ក្រុមហ៊ុន Hutchison Ports ដែលមានភាគហ៊ុន ៧០ ភាគរយ។ នេះបើយោងតាមគេហទំព័ររបស់ SICT ។ ភាគទុនិកភាគតិចរបស់អង្គភាពនោះរួមមានអង្គការឃ្លាំមើលទ្រព្យសម្បត្តិរដ្ឋនៅសានទូ។

ទោះបីជាយ៉ាងណារបាយការណ៍បាននិយាយថា គេហទំព័ររបស់ក្រុមហ៊ុន Hutchison បានដក SICT ចេញពីបណ្តាញកំពង់ផែរបស់ខ្លួនទៅហើយ។
ក្រុមហ៊ុន SICT ដំណើរការខ្សែសង្វាក់ដឹកជញ្ជូនចំនួនបី ដែលតភ្ជាប់ប្រទេសចិនដីគោក ហុងកុង និងកូរ៉េខាងត្បូង៕

Facebook Comments