ក្រុមហ៊ុនរថយន្ត Hyundai បង្ហាញឡានថ្មីអាចផ្លោះកំពស់១ម៉ែត្រកន្លះ

1065

នៅក្នុងពិព័រណ៍គ្រឿងអេឡិកត្រូនិកសំរាប់សាធារណជននៅក្នុងក្រុង Las Vegas (សហរដ្ឋអាមេរិក) ក្រុមហ៊ុនរថយន្តកូរ៉េខាងត្បូង Hyundai បានបង្ហាញរថយន្ត Hyundai Elevate ដែលអាចបើកដូចឡានក៏បាន ឡើងផ្លោះឧបសគ្គនានាត្រឹមកំពស់ ១ ម៉ែត្រកន្លះក៏បាន ដោយវាអាចលាតសន្ធឹងជើងដូចពីងពាងបាន ។

ក្រុមហ៊ុនបាននិយាយនេះ រថយន្តប្រភេទនេះនឹងមានផលប្រយោជន៍ច្រើនសំរាប់ការជួយសង្គ្រោះ ឬ ក្នុងបំរើបំរាស់នៅកន្លែងដែលមានភូមិសាស្ត្រលំបាក ។