នាវាចម្បាំងកងទ័ពរំដោះប្រជាជនចិនចំនួន៣គ្រឿង នឹងចូលចតនៅកំពង់ផែក្រុងព្រះសីហនុ

0
805

ថ្ងៃទី៩ខែមករាដល់ថ្ងៃទី១២ ខែមករា ឆ្នាំ២០១៩ នាវាចម្បាំងកងទ័ពរំដោះប្រជាជនចិនចំនួន៣គ្រឿង នឹងចូលចតនៅកំពង់ផែក្រុងព្រះសីហនុ ដើម្បីរឹតចំណងមិត្តភាពជាមួយកងទ័ពជើងទឹកកម្ពុជា ឱ្យកាន់តែប្រសើរឡើងថែមទៀត។

នាវាកងទ័ពរំដោះប្រជាជនចិន ចំនួន៣គ្រឿងដែលនឹងចូលចតនៅកំពង់ផែក្រុងព្រះសីហនុរួមមាន៖
1-នាវាឈ្មោះ PLANS WUHU (FFG 539 )មានបណ្តោយ១៣៥ម៉ែត្រ ទទឹង១៦ម៉ែត្រ ជម្រៅទឹក៦ម៉ែត្រ ទម្ងន់ផ្ទុកជាងបួនពាន់តោន។
2-នាវាឈ្មោះ PLANS HANDAN (FFG 579) មានបណ្តោយ១៣៥ម៉ែត្រ ទទឹង១៦ម៉ែត្រ ជម្រៅទឹក៦ម៉ែត្រ ទម្ងន់ផ្ទុកជាងបួនពាន់តោន។
3-នាវាឈ្មោះ PLANS DONG PING LAKE (AOR 960) បណ្តោយ១៧៩ម៉ែត្រ ទទឹង២៥ម៉ែត្រ ជម្រៅទឹក១០ម៉ែត្រទម្ងន់ផ្ទុកជាងពីរម៉ឺនតោន។

ក្នុងអំឡុងពេលទស្សនកិច្ចជាផ្លូវការនៅកម្ពុជានេះ
នឹងមានការប្រកួតកីឡាជាមិត្តភាពរវាងក្រុមនាវិក
នៃនាវាចិន និងក្រុមនាវិកនៃកងទ័ពជើងទឹកកម្ពុជា
នៅក្នុងមូលដ្ឋានសមុទ្រព្រមទាំងមានការ ធ្វើលំហាត់ហ្វឹកហ្វឺនរួមគ្នាផងដែរ៕

Facebook Comments