តុលាការនិងមេប៉ូលីសខេត្តកំពង់ស្ពឺបដិសេធន៍ថាមិនបានប្រព្រឹត្តិអំពើពុករលួយ

0
480

កំពង់ស្ពឺ៖ ប៉ុន្មានថ្ងៃកន្លងមកនេះមានការចោទប្រកាន់ទៅលើលោកប្រធានតុលាការ និងស្នងការនគរបាលខេត្តកំពង់ស្ពឺ សមសាមួនថា បានប្រព្រឹត្តអំពើពុករលួយដោយបានឃុបឃឹតគ្នាដោះលែងចោរ២នាក់ដែលលួចរថយន្តរបស់គេ។

ជនសង្ស័យទាំង២នាក់នោះឈ្មោះអៃ អ៊ីនអាយុ៣៨ឆ្នាំនិងឈ្មោះណូ ភនអាយុ៤៨ឆ្នាំត្រូវបានតុលាការ សម្រេចដោះលែងវិញក្រោយពីមានសំណើរពីលោកស្នងការខេត្ត។លោកស្នងការសម សាមួនបានបក ស្រាយបញ្ហានេះថា កាលពីថ្ងៃទី២ខែមករាប៉ូលីសបានចាប់ខ្លួនជនសង្ស័យទាំង២នាក់នេះពាក់ពន្ធ័ទៅនឹ ងការលួចរថយន្តរបស់គេ ប៉ុន្តែជនសង្ស័យទាំង២នាក់បានប្រកែក។ក្រោយពីបានឃុំខ្លួនអស់រយៈពេល ៤៨ម៉ោង ប៉ូលីសបានស្ជូនព័ត៌មានទៅតុលាការ ដោយសារប៉ូលីសមិនអាចរកភស្តុ័តាងដាក់បន្ទុកទៅ លើអ្នកទាំង២ទើបតុលាការសម្រេចដោះលែង។តាមច្បាប់យើងអាចឃុំខ្លួនជនសង្ស័យបានតែ៤៨ម៉ោង បន្ទាប់មកយើងបញ្ជូនគេទៅតុលាការ ប៉ូលីសបានស្នើឲ្យតុលាការធ្វើការសម្រេចចិត្តព្រោះយើងមិនអាច ឃុំខ្លួនគេលើសពី៤៨ម៉ោងបានទេ។

លោកសាមួនបាននិយាយទៀតថាលោកសូមបដិសេធន៍ទាំងស្រុងនូវការចោទប្រកាន់ទាំងឡាយដែលថាលោកនិងលោកប្រធានតុលាការឃុបឃឹតគ្នាប្រព្រឹត្តអំពើពុករលួនក្នុងសំណុំរឿងមួយនេះ៕

Facebook Comments
Loading...