រណសិរ្សរំដោះជាតិប្រជាពលរដ្ឋខ្មែរកំពុងប្រមូលកម្លាំងនៅក្នុងប្រទេសថៃមកបង្កើតគណបក្សនៅកម្ពុជា

0
547

តាមសារព័ត៌មានផ្សាយជាភាសាបរទេសបានផ្សាយឲ្យដឹងថា សមាជិកនៃរណសិរ្សរំដោះប្រជាពលរដ្ឋ ខ្មែរដែលកំពុរស់គេចខ្លួននៅឯទីក្រុងបាងកក ហើយដែលរាជរដ្ឋាភិបាលកម្ពុជាចាត់ទុកថាជាក្រុមភេរវក ម្មនោះបានស្វះស្វែងប្រមូលគ្នាដើម្បីមកបង្កើតគណបក្សនៅកម្ពជាវិញ។

លោកធុយ វីសមាជិកនៃចលនារណសិរ្សនេះនិយាយប្រាបអ្នកកាសែតថាពេលនេះលោកកំពុងធ្វើដំណើ រទូទាំងប្រទេសថៃ ដើម្បីប្រមូលកម្លាំងឡើងវិញហើយចូលមកសុំបង្កើតគណបក្សនយោបាយនៅក្នុងប្រ ទេសកម្ពុជា។ លោកបាននិយាយថា អ្នកគាំទ្ររណសិរ្សរំដោះប្រជាពលរដ្ឋខ្មែនៅប្រទេសថៃមានប្រមា ណ៤០០០នាក់ ហើយលោកនឹងបញ្ចុះបញ្ចូលពួកគេឲ្យមកកម្ពុជាវិញដើម្បីប្រមូលហត្ថលេខាសុំបង្កើតគណបក្សនយោបាយ។តាមលោកធុយ វីនិយាយថាក្នុងអាទឹត្យក្រោយនេះលោកអាចនឹងប្រមូលអ្នកគាំ ទ្របានគ្រប់ចំននួនហើយ។ ក្រោយពីការចុះឈ្មោះនៅក្រសួងមហាផ្ទៃហើយគណបក្សនេះនឹងបើកសមា ជ ដើម្បីជ្រើសរើសគណកម្មការនាយកនិងជ្រើសរើសប្រធានគណបក្សតែម្តង។

លោកខៀវ សុភក្ត័អ្នកនាំពាក្សក្រសួងមហាផ្ទៃបាននិយាយប្រាប់កាសែតបរទេសមួយថា ៖ខ្ញុំមិនខ្វល់ពី ក្រុមនេះទេ។ វាពិតជាមិនអាចទៅរួចទេក្រុមភរវកម្មមួយអាចទទួលបានការចុះឈ្មោះជាគណបក្សនយោបាយមួយនោះ។ កាលពីឆ្នាំ២០១៨សមាជិកចលនានេះចំនួន១២នាក់ត្រូវបានចាប់ខ្លួនដោយការចោទប្រកាន់បានធ្វើសកម្មភាពប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់កម្ពុជា៕

Facebook Comments
Loading...