គណះកម្មការចំរុះខេត្តកណ្ដាល ទទួលភាពបរាជ័យនៅឃុំបឹងខ្យាងដោយសារផ្ដល់ប្រាក់គោលនយោបាយ……!

0
1665

(កណ្ដាល) ភាពចម្រូងចំរេះនៃការផ្ដល់ប្រាក់គោលនយោបាយ១០០$ជូនបងប្អូនប្រជាពលរដ្ឋនៅក្នុងឃុំបឹងខ្យាងស្រុកកណ្ដាលស្ទឹងខេត្តកណ្ដាល ដែលមានប្រជាពលរដ្ឋចំនួន៨៣៩នាក់ដែលពិធីនេះចាប់ផ្ដើមបើកការផ្ដល់ប្រាក់គិតចាប់ពីរថ្ងៃទី២០ដល់ថ្ងៃទី៣១ខែធ្នូឆ្នាំ២០១៨នេះនៅសាលាឃុំបឹងខ្យាងដែលដឹកនាំដោយលោកឯកឧតម្ដគង់សោភ័ណ្ឌអភិបាលរងខេត្តកណ្ដាលលោកប៊ុនរេត អភិបាលស្រុកកណ្ដាលស្ទឹងនឹងក្រុមការងាជាច្រើននាក់ទៀត។

តែការបើកប្រាក់នេះត្រូវបរាជ័យទាំងស្រុងដោយគេសង្កេតឃើញថា ប្រជាពលរដ្ឋមិនបានចូលរួមដោះស្រាយនូវការដោះស្រាយនេះទេ ដោយពួកគាត់(ប្រជាជន)មិនព្រមទទួលយកប្រាក់ដែលគណះកម្មការចំរុះដែលចុះដោះស្រាយតាមគោលនយោបាយក្នុងមួយនាក់១០០$ទេដែលប្រព្រឹត្តអស់រយះពេលជា១០ថ្ងៃមកហើយដោយតុរបស់គណះកម្មការមានអ្នកអង្គុយពេញរីឯកៅអី សំរាប់អោយបងប្អូនប្រជាពលរដ្ឋអង្គុយរងចាំវិញគ្មានអ្នកអង្គុយទេ។

អស់រយះជាងដប់ថ្ងៃមកហើយដែលឯកឧត្ដមគង់សោភ័ណ្ឌអភិបាលរងខេត្តដឹកនាំគណះកម្មការរួមទាំងក្រុមការងារចំពោះកិច្ចមកផ្ដល់ប្រាក់គោលនយោបាយនោះគឺក្រោមការចង្អុលបង្ហាញពីរសំណាក់ឯកឧត្តមបណ្ឌឹតម៉ៅភិរុណអភិបាលនៃគណះអភិបាលខេត្តកណ្ដាលដែលបានទទួលកិច្ចស្នើសុំជួយសំរបសំរួលពីប្រជាពលរដ្ឋចំនួន៨៣៩៥នាក់អោយជួយដោះស្រាយនូវថវិកាជាគោលនយោបាយពីក្រុមហ៊ុនមួយដែលមិនបញ្ចេញឈ្មោះលើផ្ទៃដីចំនួន២៤៥ហិកតាដែលស្ថិតនៅចំណុចចន្លោះទំនប់៩៤-៩៦ ខ្សែស្រប៥៤-៥៦នោះ។

លោកគង់សោភ័ណ្ឌអភិបាលរងខេត្តបានអោយដឹងតាមរយះទូរស័ព្ទថា បើទោះបីបែបណាក៏ដោយលោកនៅតែព្យាយាមសុំការអនុញាតិពន្លាតបន្ដរយះពេល១០ថ្ងៃទៀតគិតចាប់ពីរថ្ងៃទី១ រហូតដល់ថ្ងៃទី១០ខែមករាឆ្នាំ២០១៩ទៀតពីរឯកឧត្តមបណ្ឌឹតអភិបាលខេត្តដើម្បីបំពេញនូវភាពសំម្របសំរួលដោះគោលនយោបាយជាប្រាក់១០០$ជូនប្រជាពលរដ្ឋក្នុងឃុំបឹងខ្យាងបន្តទៀត ដែលបងប្អូនប្រជាពលរដ្ឋនៅសល់ចំនួនជាង៧០%ដែលមិនទាន់មកទទួលបើកប្រាក់គោលនយោបាយចំនួន១០០$នោះប្រហែលជាស្ដាប់ពាក្យញួសញុះពីរដំណាងថាមានក្រុមហ៊ុនចេញមុខទិញដីខាងលើនោះដោយផ្ដល់ប្រាក់ចំនួន២៥០$ក្នុងម្នាក់ៗជូនប្រជាពលរដ្ឋជាគោលនយោបាយ ប៉ុន្ដែពលរដ្ឋខ្លះដែលពួកគាត់មិនទាន់មកបើកប្រាក់១០០$នោះប្រហែលជាពួកគាត់(ប្រជាជន)រវល់ច្រូតកាត់ប្រមូលផលរបស់គាត់ក៏មិនដឹង ក្នុងនាមយើងជាអជ្ញាធរនៅតែព្យាយាមបន្តពន្លាតថ្ងៃបើកប្រាក់ជូនពួកគាត់អោយបានគ្រប់ៗគ្នា។

លោកអ៊ឹមតារា អនុប្រធានតំណាងប្រជាពលរដ្ឋចំនួន៩ភូមិក្នុងឃុំបឹងខ្យាងបានប្រាប់ភ្នាក់ងារអោយដឹងដែរថា ផ្ទៃដីក្នុងខ្សែស្របដែលស្ថិតនៅចន្លោះទំនប់៩៤-៩៦មានទំហំចំនួន២៤៥ហិកតាគឺប្រជាពលរដ្ឋ៩៥%ហើយដែលមិនពេញចិត្តនិងអាចទទួលយកបានូវទឹកប្រាក់១០០$ពីរគណះកម្មការចំរុះនោះទេគឺពួកគាត់ស្នើសុំទឹកប្រាក់គោលនយោបាយចាប់ពី២០០-២៥០$ទើបពួកគាត់ទទួលយកបានពីព្រោះផ្ទៃដីមានច្រើនហិកតាណាស់ហើយតម្លៃក៏ឡើងថ្លៃដែរមិនដូចតម្លៃពីរមុនទេ។
លោកអ៊ឹមតារាបានបញ្ជាក់ទៀតថា សកម្មភាពបែបខាងលើនេះប្រហែលជាក្រុមហ៊ុនស៊ីបស៊ុបឃុបឃិតជាមួយអជ្ញាធរឬគណះកម្មការហែកចែកគ្នាស៊ីជាលក្ខណះជាប្រព័ន្ធដើម្បីធ្វើស្រែលើខ្នងរាស្រ្ដបិតបាំងថ្នាក់ដឹកនាំខាងលើ។

នៅក្នុងខណៈល្ងាចថ្ងៃទី០១ខែមករានេះជំហររបស់ប្រជាពលរដ្ឋនៅតែបន្តលើគោលការបីយ៉ាងគឺ ១សូមឲ្យគណៈកម្មការបញ្ឈប់បើកប្រាក់100$ ទី២ត្រូវតែបើកអោយបានប្រាក់ 250$ និងទី៣ ដីនេះគឺជាកម្មសិទ្ធរបស់ពួកគាត់បើមិនបើកប្រាក់250$ ពួកាត់និងធ្វើការតវ៉ា ៕ដោយសនសុភ័ក្ដ

Facebook Comments
Loading...