អគ្គីភ័យឆេះជណ្តើរយន្តអាគារកាស៊ីណូ១៨ជាន់របស់លោកឧកញ៉ាកុក អាន នៅប៉ោយប៉ែត

0
757

នៅវេលាម៉ោង ២២ ១០នាទី នារាត្រីថ្ងៃទី ៧ មករា ២០១៩មានករណីអគ្គីភ័យឆេះជណ្តើរយន្តអាគារកាស៊ីណូ១៨ជាន់របស់លោកឧកញ៉ាកុក អានស្ថិតនៅក្នុងសង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ដែលមានបុគ្គលិកធ្វើការប្រមាណជាង១ពាន់នាក់ ។

ក្រោយពេលហេតុការណ៍កើតឡើងកងកម្លាំងស្នងការនគរបាលខេត្តរួមជាមួយរថយន្តពន្លត់អគ្គីភ័យ និងកងកម្លាំងកងរាជអាវុហត្ថ បានសហការគ្នាចូលអន្តរាគម៍ទាន់ពេលវេលា និងបានសង្គ្រោះមនុស្សចេញដោយសុវត្តិភាព ដោយមានអ្នករងរបួសសន្លប់ដោយឆ្លក់ផ្សែងចំនួន២នាក់និងអ្នកមានអការៈមិនស្រួលដោយឆ្លក់ផ្សែងមួយចំនួនបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យក្រុងប៉ោយនិងមន្ទីរពេទ្យនានាទាន់ពេលវេលា ហើយកងកម្លាំងគ្រប់គ្រងស្ថានការណ៍បានទាំងស្រុង២៣ ៣០នាទី ។

សូមអរគុណការចូលរួមសហការគ្នាយ៉ាងល្អទាំងអាជ្ញាធរមូលដ្ឋាន និងកងកម្លាំង អ្នកផ្តល់ព័ត៌មាន និងភាគីថៃផងដែរដែលបានត្រៀមរថយន្តពេទ្យចាំទទួលអ្នករងរបួសនៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត ។

Facebook Comments
Loading...