បើករថយន្តមិនប្រយ័ត្នរេចង្កូតបុកម៉ូតូបណ្ដាលអោយម្ចាស់ម៉ូតូរងរបួសធ្ងន់ម្នាក់…!

0
905

កណ្ដាល៖ ដោយសារការបើកបរមិនគោរពច្បាប់ចរាចរណ៍នឹងមិនប្រកាន់ស្ដាំទើបអោយមានគ្រោះថ្នាក់ចរាចរណ៍សូមបងប្អូនដែលបើករថយន្តតូចក្ដីធំក្ដីមេត្តាចូលរួមគោរពច្បាប់អោយបានគ្រប់គ្នា (ថ្ងៃនេះថ្ងៃស្អែកកុំអោយមានគ្រោះថ្នាក់ចរាចរណ៍) ជាក់ស្ដែងនមានករណីគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូនិងរថយន្ត បណ្ដាលអោយរបួសធ្ងន់បុរសម្នាក់កាលវេលាម៉ោង 19 និង 50 នាទីថ្ងៃទី 7 ខែមករាឆ្នាំ 2019 លើផ្លូវជាតិលេខ 2 គីឡូម៉ែត្រ 28-29 ភូមិពន់ចានឃុំព្រែកស្លែងស្រុកកណ្តាលស្ទឹងខេត្តកណ្តាល។

ប្រភពពីរសមត្ថកិច្ចបានអោយដឹងថា៖ម៉ូតូម៉ាកហុងដា cb 150c ពណ៌ខ្មៅពាក់ស្លាកលេខ ភ្នំពេញ1GR-5495 បើកបរដោយឈ្មោះ សេងប៉េងឡាយ ភេទប្រុសអាយុ 38 ឆ្នាំរស់នៅភូមិត្រពាំងស្វា ឃុំទ្រា ស្រុកកណ្ដាលស្ទឹងខេត្តកណ្ដាល បើកបរក្នុងទិសដៅពីជើងទៅត្បូង (ពីភ្នំពេញទៅតាកែវ) រងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យភ្នំពេញ ។

រថយន្តម៉ាក fronter ប្រភេទដឹកទំនិញ ពណ៌សពាក់ស្លាកលេខភ្នំពេញ2AS-4068 អ្នកបើកបរ (គេចខ្លួនបាត់) បើកបរក្នុងទិសដៅពី ត្បូងមកជើង (ពីតាកែវមកភ្នំពេញ)បញ្ច្រាសទិសគ្នា
បន្សល់ទុករថយន្តនៅកន្លែងកើតហេតុ។

ប្រភពបានបន្តទៀតថា៖ នៅថ្ងៃកើតហេតុវេលាម៉ោង 19:50នាទី ថ្ងៃទី 7 ខែមករាឆ្នាំ 2019 សមត្ថកិច្ចបានទទួលព៍ត័មានពីរប្រជាជនថា៖មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូនិងរថយន្ត នៅមុនពេលកើតហេតុ រថយន្ត ខាងលើ បើកបរក្នុងទិសដៅពីត្បូងទៅជើង(ពីតាកែវទៅភ្នំពេញ) ពេលមកដល់កន្លែងកើតហេតុភូមិឃុំខាងលើបានរ៉េចង្កូត មកខាងឆ្វេង ចូលគន្លងខាងស្ដាំម៉ូតូ ដែលម៉ូតូខាងលើបើកបរក្នុងទិសដៅពីជើងទៅត្បូង(ពីភ្នំពេញទៅតាកែវ) បញ្ច្រាសទិសគ្នា បណ្ដាលឲ្យរងរបួសធ្ងន់តែម្តង ។

ក្រោយពីរធ្វើការវាស់វែងរួចសមត្ថកិច្ចកម្លាំងជំនាញបានយកវត្ថុតាងម៉ូតូនិងរថយន្ត ដែលពាក់ព័ន្ធ យកមករក្សាទុកនៅអធិការរដ្ឋានជាបណ្ដោះអាសន្នតាមការសណ្ឋានរបស់សមត្ថកិច្ចគឺមកពីរអ្នកបើករថយន្តខ្វះការប្រុងប្រយ័ត្ន៕ ដោយ សនសុភ័ក្ដ

Facebook Comments