ជនសង្សយ័ក្នុងករណីប្លន់ម្នាក់ ត្រូវបានកំលាំងអធិការដ្ឋាននគរបាលស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំងឃាត់ខ្លួនបាន

0
1255

កំពង់ឆ្នាំង: ជនសង្សយ័ក្នុងករណីប្លន់ម្នាក់ត្រូវបានសមត្ថកិច្ចនគបាលស្រុកកំពង់លែងធ្វេីការណ៍ឃាត់ខ្លួនបានក្រោយការប្លន់បានបន្តិចមក ។ ហេតុការនេះបានកេីតឡេីងនៅវេលាម៉ោង៨និង៤០នាទីថ្ងៃទី៦មករា២០១៩នៅផ្ទះវេលុយមួយកន្លែងដែលស្ថិតនៅក្នុងភូមិកំពង់បឹងឃុំកំពង់ហៅស្រុកកំពង់លែងខេត្តកំពង់ឆ្នាំង ។

ប្រភពពីសមត្ថកិច្ចដែលស្ថិតក្នុងការបង្ក្រាបបានអោយដឹងថាជនសង្សយ័មានឈ្មោះ ផាន់ សុខភ័ស្រ្ត (ហៅជា) ភេទ ប្រុស អាយុ ២០ ឆ្នាំ ស្រុកកំណើត ភូមិទំនប់ ឃុំត្រងិល ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង
បច្ចុប្បន្នរស់នៅ ភូមិខ្សាម សង្កាត់ខ្សាម ក្រុងនិងខេត្តកំពង់ឆ្នាំង ត្រូវជាកូនបង្កើតឈ្មោះ ពេជ្រ ចិន្តា រស់នៅភូមិឃុំខាងលើ ម្តាយចិញ្ចឹមឈ្មោះ ផាន់ តុម អាយុ ៦០ ឆ្នាំ មុខរបរ ធ្វើស្រែចំការ ។ ពីរសៀលម៉ោង ១៨.១៥ នាទី ជនល្មើសបានចូលទៅផ្ទះវេរលុយមួយកន្លែង ស្ថិតនៅ ភូមិកំពង់បឹង ។

អធិការនគបាលស្រុកកំពង់លែងលោកវរះសេនីយ៍ឯក ប៉ាល់ជឿន បានអោយដឹងតាមរយះទូសព្ទ័ថា នៅមុនពេលកេីតហេតុដកកាំបិតផ្ជុងស្រ្តីជាម្ចាស់វេរលុយឲ្យនៅស្ងៀមហើយទាយថតតុ រួចស្រវ៉ាបានលុយដាក់ចូលថង់ខ្មៅមួយបានប្រមាណជា៧លាន រៀល រួចជិះម៉ូតូសេ ១០០ កូរ៉េបើករត់ទៅទិសខាងទៅកើតតាមបណ្តោយផ្លូវខេត្តលេខ ៥០ C ឆ្ពោះទៅកំពង់ធំតែអកុសល ជួនមានបងប្អូនប្រជាពលរដ្ឋឃើញស្រែកថាចោរៗ ដេញតាមពីក្រោយធ្វើឲ្យជនល្មើសភ័យផ្តួលម៉ូតូ បោះកាំបិតចោលរួចរត់ចូលទៅពួនសម្ងំនៅក្រោមផ្ទះអុំស្រី ផាន់ តុម ត្រូវជាម្តាយចិញ្ចឹមរបស់ជនល្មើស នៅភូមិទំនប់ ឃុំត្រងិល ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ។ ដោយមានការចូលរួមសហការណ៍ពីអាជ្ញាធសមត្ថកិច្ចកំលាំងប្រដាប់អាវុធយោធាកងរាជអាវុធហត្ថស្រុកនិង ប្រជាការពារផងនោះរហូតដល់ម៉ោងបានធ្វេីការឡោមពទ្ធ័រហូតដល់ម៉ោងប្រមាណជា ២២.០០យប់ថ្ងៃ ខែ ឆ្នាំដដែលទើបចាប់ឃាត់ខ្លួនជនល្មើសបាន ។

សមត្ថកិច្ចដកហូតបាន ដាវមួយ ទូរសព្ទ័ដៃមួយ ម៉ូតូជនល្មេីសជិះធ្វេីសកម្មភាពនិងលុយបានមកវិញចំនួន៦លាន៣០ម៉ឺនរៀលផងដែរ ។

បច្ចុប្បន្នជនល្មេីសត្រូវបានសមត្ថកិច្ចឃាត់ខ្លួនកំពុងធ្វេីការសាកសួរស្រាវជ្រាវបន្តរកមុខសញ្ញារួមគំនិតដើម្បីកសាងសំនុំរឿងបញ្ជូនទៅស្នងការនគរបាលខេត្តកំពង់ឆ្នាំងចាត់ការអនុវត្តទៅតាមនីតិវិធីច្បាប់ផងដែរ ៕

Facebook Comments
Loading...