មិនថានៅស្រុកខ្មែរទេ ដែលសំបូរអ្នកវិភាគតាមចំណងជើងអត្ថបទដោយមិនមើលអត្ថបទ !

0
554

ប៉ុន្មានថ្ងៃមុននេះ កីឡាករល្បីល្បាញ Franck Ribéry បានបង្ហោះលើ Instagram នូវសាច់គោដុតមួយដុំដោយមានស្រោបមាស នៅក្នុងភោជនីយដ្ឋានមួយក្នុងក្រុងឌូបៃ ។

ពិតមែនតែលោក Ribéry មិនបាននិយាយពីតម្លៃសាច់គោនេះ តែកាសែតអាល្លឺម៉ង់បានទាក់ទងសួរភោជនីយដ្ឋាននេះ ។ គេប្រាប់ថាសាច់គោមួយចាននេះថ្លៃ ២ ០០០ ឌីរ៉ាម (ប្រហែល ៥៤៥ ដុល្លារ) កាសែតនេះ ក៏ចុះវឹងនិយាយថាលោក Ribéry ទទួលទានសាច់គោរាប់ពាន់ដុល្លារ ធ្វើអោយមានអ្នកជេរលោកពេញបណ្តាញសង្គម ទម្រាំដឹងថាកាសែតនោះច្រលំលុយ ឌីរ៉ាម និង លុយដុល្លារអាមេរិក ។

Facebook Comments