រថយន្ត HYUNDAI បើកឆ្លងកាត់ផ្លូវ ត្រូវរថភ្លើងបុកខ្ទេចមុខ

0
811

នៅវេលាម៉ោង ០៩ និង ៣០ នាទីព្រឹក ថ្ងៃទី០៦ ខែមករា ឆ្នាំ២០១៩ នៅចំណុចផ្លូវដែក ស្ថិតនៅភូមិ ព្រែកទាល់ ឃុំទឹកថ្លា ស្រុកព្រៃនប់ ខេត្តព្រះសីហនុ
មានករណីគ្រោះថ្នាក់ចរាចរមួយកើតឡើង រវាងរថយន្ត០១គ្រឿងម៉ាក HYUNDAI ពណ៌ ស គ្មានស្លាកលេខ ប្រភេទរថយន្ត (បែន) បើកបរពីកើត ទៅ លិច លុះមកដល់កន្លែងកើតហេតុ ខាងលើ រថយន្តបានបើកឆ្លងផ្លូវ ខណៈរថភ្លើងបានមកដល់ ក៏បានបុកចំកាប៊ីនមុខរថយន្តតែម្ដង ។ គ្រោះថ្នាក់ខាងលើនេះមិនបណ្ដាលឲ្យរងរបួសដល់មនុស្សឡើយ ។
គ្រាន់តែខូចខាតរថយន្តកំរិតធ្ងន់ និងខូចខាតរថភ្លើង កំពិតធុងប្រេងម៉ាស៊ូតកំរិតស្រាល។

បច្ចុប្បន្ន រថយន្តមករក្សារទុកបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលស្រុកព្រៃនប់ ចំណែករថភ្លើងបានបន្តដំណើរទៅភ្នំពេញ ចំណែកអ្នកបើកបររថយន្តបានរត់គេចខ្លួនបាត់ ៕

Facebook Comments