យុគ យក្សផ្លែ និង ម៉ន សាម៉េតដឹកដៃគ្នាឡើងជុំទី៣

0
755

ភ្នំពេញ: សម្រាប់ព្រឹត្តិការណ៍TV5 Boxing Knock-Out Serie by K-Cement យប់ថ្ងៃទី៥មករាអ្នកប្រដាល់យុគ យក្សផ្លែក្លិបបូរីរាជសីហ៍មានរិទ្ធ និង ម៉ន សាម៉េតក្លិបកងចក្ររាជសីហ៍ដណ្ដើមបានជ័យជំនះដូចគ្នា ។

នៅក្នុងការប្រកួតជម្រុះជុំទី២នេះយក្សផ្លែជួបជាមួយសេន កុសលក្លិបមោងឬស្សីមរតកគុនខ្មែរ ។យក្សផ្លែ
បានយកឈ្នះកុសលដោយពិន្ទុ ។ការប្រកួតមានលក្ខណៈតឹងតែងគ្រាន់បើហើយយក្សផ្លែត្រូវអាជ្ញាកណ្ដាលដកពិន្ទុនៅទឹកទី២បន្ទាប់ពីបំពានលៃគូប្រកួតនោះ ។

ចំពោះកុសលក៏ត្រូវអាជ្ញាកណ្ដាលរាប់៨នៅទឹកទី២ដែរ ។ទោះជាយ៉ាងណាក៏កុសលបានខ្ទាតចេញពីការប្រកួតត្រឹមនេះហើយក្នុងខណៈដែលយក្សផ្លែទទួលបានកៅអីសម្រាប់ការប្រកួតជម្រុះនៅជុំទី៣បន្តទៀតនោះ ។

ចំពោះរឿន សុខលី ក្លិបការិយាល័យទី៥ កងទ័ពជើងគោកវិញនោះប្រកួតចាញ់សិស្សរួមគ្រូដែលស្ថិតនៅក្លិបផ្សេងគ្នាគឺម៉ន សាម៉េតនៅទឹកទី២ ។
ជំនួបរវាងសិស្សច្បង និង សិស្សប្អូននេះមិនជាទីជក់អារម្មណ៍នោះឡើយ ។ សុខលីមិនសូវហ៊ានវាយប្រហារលើសិស្សច្បងក្នុងខណៈដែលសិស្សច្បងវាយលុកមិនប្រណីនោះ ។ ការប្រកួតបានត្រឹមតែ២ទឹកប៉ុណ្ណោះក៏ត្រូវសុខលីលើកទង់ជ័យ ស ។

ពេលនេះសាម៉េតដណ្ដើមបានកៅអីសម្រាប់ប្រកួតជម្រុះជុំទី៣បន្តទៀត រីឯ រឿន សុខលីហាលអាវត្រឹមនេះហើយ ។ពេលនេះមានអ្នកប្រដាល់៦រូបហើយដែលខ្ទាតចេញពីការប្រកួតហើយក៏មាន៦រូបដែរដែលមានកៅអីដើម្បីប្រកួតជម្រុះនៅជុំទី៣ ។

ការប្រកួតជាមួយអ្នកប្រដាល់ថៃវិញនោះម៉ន ព្រំម៉ាញក្លិបការិយាល័យទី៥កងទ័ពជើងគោកបានចុះចាញ់អ្នកប្រដាល់ថៃគង់ បូរី(Kong Bory)នៅទឹកទី២បន្ទាប់ពីត្រូវអ្នកប្រដាល់ថៃរូបនេះប្រើជើងធាក់លើពោះខ្លាំងៗមកនោះ។

ចំពោះការប្រកួតរវាងអ្នកប្រដាល់រួមជាតិក្រៅព្រឹត្តិការណ៍ខ្សែក្រវាត់វិញនោះភួង ណាំហងក្លិបរស្មីកុមារកំព្រាបានលើកទង់ជ័យ ស ចុះចាញ់អ្នកប្រដាល់ឡុង បេនលឿនក្លិបសាលវ័ន្ដកីឡានៅទឹកទី២ ។

Facebook Comments
Loading...