ម៉ន សាម៉េតសង្ឃឹមថាឆ្លងផុតជុំទី២ ឯ យុគ យក្សផ្លែអាចតឹងតែង

0
427

ភ្នំពេញ: ព្រឹត្តិការណ៍TV5 Boxing Knock-out Serie by K-Cement យប់ថ្ងៃទី៥មករា២០១៩នេះ អ្នកប្រដាល់យុគ យក្សផ្លែក្លិបបូរីរាជសីហ៍មានរិទ្ធត្រូវជួបប្រកួតជាមួយអ្នកប្រដាល់សេន កុសលមកពីក្លិបមោងឬស្សីមរតកគុនខ្មែរ ។

យក្សផ្លែជាអ្នកប្រដាល់មានអំណួត និង វ៉ៃចូលចិត្តចំអកដាក់គូប្រកួតតែគេមិនជាខ្លាំងណាស់ណាទេគ្រាន់តែគេជាអ្នកប្រដាល់ចិត្តហ៊ាន កម្លាំងឆាប់ស្រុត និង ភាពអំណត់មិនជាអស្ចារួឡើយ ។ ចំពោះកុសលជាអ្នកប្រដាល់ដែលលំបាកនឹងទុកចិត្តណាស់ព្រោះពេលខ្លះគេវ៉ៃបានល្អតែពេលខ្លះយ៉ាប់តែម្ដង ។

កាលពីប្រកួតនៅជុំទី១ យក្សផ្លែផ្ដួលអ្នកប្រដាល់ឡុង ខេត្តក្លិបខ្លារខិនមានរិទ្ធនៅទឹកទី២ ចំពោះសេន កុសល វិញឈ្នះអ្នកប្រដាល់ម៉ន រិទ្ធីក្លិបការិយាល័យទី៥កងទ័ពជើងគោកដោយពិន្ទុដាច់គឺចៅក្រមទាំង៥សុទ្ធតែផ្ដល់ពិន្ទុឲ្យគេ
ឈ្នះទាំង ៥ ។

សម្រាប់ជុំទី២នេះការប្រកួតនឹងកាន់តែតឹងតែងជាងមុនហើយ ។ចាំមើលយុគ យក្សផ្លែ ឬសេន កុសលដែលអាចដណ្ដើមកៅអីសម្រាប់ជុំទី៣ទៀត ។

ចំពោះរឿន សុខលី ក្លិបការិយាល័យទី៥ កងទ័ពជើងគោក ត្រូវជួបជាមួយសិស្សច្បងរបស់គេគឺម៉ន សាម៉េត ក្លិបកងចក្ររាជសីហ៍ ។

តាមពិតអ្នកប្រដាល់ទាំង២រូបនេះជាសិស្សច្បង និង សិស្សប្អូនជាមួយគ្នាហាត់ជាមួយគ្នាគ្រាន់តែពេលនេះសាម៉េតគេប្ដូរមកវ៉ៃឲ្យក្លិបកងចក្ររាជសីហ៍តែប៉ុណ្ណោះ ។ ជំនួបរវាងសិស្សច្បង និងសិស្សប្អូនគេជឿថាសាម៉េតនឹងក្លាយជាម្ចាស់កៅអីសម្រាប់ប្រកួតជម្រុះជុំទី៣ទៀតជាមិនខាន ។

កាលប្រកួតជម្រុះនៅជុំទី១សាម៉េត ឈ្នះឯម សុធីក្លិបថ្មគោលខ័ណ្ឌពោធិ៍សែនជ័យដោយពិន្ទុ ឯ សុខលីឈ្នះ គុជសារ ចាន់រាជក្លិបកុសលកីឡាដោយពិន្ទុ ។ នៅជុំទី២នេះសាម៉េតមានសង្ឃឹមច្រើន ។

ជំនួបជាមិត្តភាពជាមួយអ្នកប្រដាល់ថៃវិញនោះម៉ន ព្រំម៉ាញក្លិបការិយាល័យទី៥កងទ័ពជើងគោកប្រកួតជាមួយកាង ប៊ូរី(Kang Bury)ដោយប្រកួតគ្នាក្នុងប្រភេទទម្ងន់៦៣,៥០គីឡូក្រាម ។

នេះជាលើកដំបូងហើយដែលអ្នកប្រដាល់ថៃរូបនេះមកប្រកួតនៅស្រុកខ្មែរ ។ចំពោះព្រំម៉ាញជាអ្នកប្រដាល់មួយរូបមិនខ្សោយឡើយចាំមើលនរណាឈ្នះ ?

Facebook Comments
Loading...