បើកវគ្គបណ្តុះបណ្តាលគ្រូបង្វឹកកីឡាទូកកានូ ទូកប្រពៃណី

0
388

ភ្នំពេញ៖ សហព័ន្ធកីឡាទូកកានូ និងរ៉ូវីងកម្ពុជាបានប្រកាសបើកវគ្គបណ្តុះបណ្តាលគ្រូបង្វឹកកីឡាទូកកានូ ទូកប្រពៃណី (ទូកនាគ) កម្រិតមូលដ្ឋាន ដែលបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២ ដល់ថ្ងៃទី ៥ ខែ មករា ឆ្នាំ២០១៩ នៅសាលប្រជុំវិទ្យាល័យហ៊ុន សែន សន្តិភាព ។

លោក មាស សារិន អគ្គលេខាធិលការនៃសហព័ន្ធកីឡាទូកកានូ និងរ៉ូវីងកម្ពុជា លោកសំ សុខយី អនុប្រធានមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា និងលោក ពៅ វណ្ណា ប្រធានការិយាល័យកីឡាខេត្តកណ្តាល។

លោក មាស សារិនមានបានប្រសាសន៍ថា ក្នុងវគ្គនេះមានសិក្ខាកាមចូលរួមចំនួន៣៥នាក់ ជាគ្រូបង្វឹកនិងចៅក្រមរបស់សហព័ន្ធ ហើយការជាត្រៀមការប្រកួតកីឡាទូកកានូ ទូកប្រពៃណី (ទូកនាគ) ជ្រើសរើសជើងឯកថ្នាក់ជាតិ២០១៨ដែរ។ សម្រាប់ការប្រកួតខាងលើនេះមាន១២ក្រុមដែលមកពីរាជធានីខេត្ត-ក្រុង។

សូមបញ្ជាក់ថាវគ្គនេះបើកឡើងក្រោមថវិការបស់ក្រសួងអប់រំយុវជន និង កីឡាសម្រាប់កញ្ចប់នៃការកសាងធនធានមនុស្សប្រចាំឆ្នាំ២០១៨ ។

Facebook Comments
Loading...