រកឃើញអ្នកខ្លាំងក្នុងការប្រកួតជើងឯកបុរសខ្លាំង

0
135

ភ្នំពេញ: ការប្រកួតជ្រើសរើសជើងឯកបុរសខ្លាំងលើកទី១ឆ្នាំ២០១៨ដើម្បីអបអរសាទរពិធីសម្ពោធវិមានឈ្នះឈ្នះ និងខួប២០ឆ្នាំ នៃនយោបាយឈ្នះឈ្នះបានបញ្ចប់ហើយនៅយប់ថ្ងៃទី៣០ធ្នូ ។

សម្រាប់ការប្រកួតនេះមានកីឡាករចូលរួមចំនួន៣០រូបគឺលើសពីការចុះឈ្មោះដំបូងដែលមានចំនួនតែ២៥នាក់នោះ ។ ការប្រកួតនេះចែកចេញជា២ប្រភេទទម្ងន់គឺទម្ងន់ក្រោម៧០គីឡូក្រាម និងលើ៧០គីឡូក្រាម ។ ការប្រកួតនេះមានចំនួន៥វិញ្ញាសាហើយបេក្ខជនដែលចូលរួមប្រកួតនេះត្រូវតែប្រកួតឲ្យគ្រប់វិញ្ញាសាទាំង៥ ។

វិញ្ញាសាទាំង៥នេះគឺវិញ្ញាសាឳបបាវខ្សាច់រមៀលកង់ឡានអូសឡានលើកទម្ងន់ធ្ងន់និងលើកទម្ងន់ធ្ងន់បានយូរ។

សម្រាប់ប្រភេទទម្ងន់ក្រោម៧០គីឡូក្រាមចំណាត់ថ្នាក់លេខ ១ កីឡាករឌុច ប៊ុនរ័ត្នមកពីវិទ្យាស្ថានជាតិអប់រំកាយ និង កីឡា ចំណាត់ថ្នាក់លេខ ២កីឡាករយ៉ាន់ ដាមមកពីក្រសួងការពារជាតិ ។ ចំណាត់ថ្នាក់លេខ៣ស្ទួនកីឡាករគឹម ប៊ុន
សុង មកពីក្លិបHomes Gym និងកីឡាករបួស ផាយ៉ាមកពីក្លិបគីងកុង ។

សម្រាប់ប្រភេទទម្ងន់លើ៧០គីឡូក្រាមចំណាត់ថ្នាក់លេខ ១ កីឡាករហេង វុទ្ធីមកពីសមាគមកីឡាក្រសួងមហាផ្ទៃ ។លេខ២កីឡាករជឿម ពិសិដ្ឋមកពីវិទ្យាស្ថានជាតិអប់រំកាយ និង កីឡា ។លេខ៣ស្ទួនកីឡាករឆាំ ពិស៊ីនក្រសួងមហាផ្ទៃ និង កីឡាករឈុនឌី រតនាក្លិបHome Gym។

Facebook Comments
Loading...