អតីតអ្នកគ្រូបង្វឹកម៉ាន់ឆេស្ទ័រលោកAlex Ferguson វិលមកធ្វើជាគ្រូជំនួយក្លឹបចាស់វិញហើយ

0
194

លោកអ្នកប្រហែលជាស្គាល់ហើយលោកAlex Ferguson អតីតគ្រូបង្វឹកម៉ាន់ឆេស្ទរ័យូណាយធីតបានវិលមកធ្វើជាគ្រូបង្វឹកជំនួយក្លឹបចាស់របស់គាត់វិញហើយ។ បុរសវ័យ៧៧ឆ្នាំរូបនេះដែធ្លាប់ដឹកនាំក្លឹបម៉ានឆេស្ទ័រ ឲ្យទទួលបានជោគជ័យបំផុតនោះបានជួបដោយផ្ទាល់ជាមួយគ្រូបង្វឹកបណ្តោះអាសន្នដែលពីមុនជាអតីតខ្សែប្រយុទ្ធ Ole Gunna Solskjaer កាលពីថ្ងៃអាទឹត្យកន្លងទៅនេះ។

លោកមិនដែលមកកាន់ជម្រំហ្វឹកហាត់របស់ម៉ាន់ឆេស្ទរ័ម្តងណាឡើយក្នុងអម្លុងពេលដែលលោកដេវីដ ម៉យនិង ល្វី វ៉ាន់កាអាល់ធ្វើជាគ្រូបង្វឹក។ ប៉ុន្តែលោកត្រូវបានអញ្ជើញម្តងដែរក្នុងពេលដែលម៉ូរីញ៉ូនៅធ្វើជាគ្រូបង្វឹក។ Solskjaerបាននិយាយថា លោកមានក្តីសប្បាយរីករាយណាស់ដែលបានលោកAlex មកធ្វើជាគ្រូបង្វឹកជំនួយ។គាត់មានសមាណចិត្តជាមួយពួកយើង។ គាត់យកចិត្តទុកដាក់ចំពោះពួកយើងណាស់។

ក្លឹបម៉ាន់ឆេស្ទរ័ទទួលបានជ័យជម្នះ៣ប្រកួតជាប់គ្នាមកហើយ បន្ទាប់ពីSolskjaer មកធ្វើជាគ្រូបង្វឹកជំនួស លោកម៉ូរីញូដែលត្រូវម្ចាស់ក្លឹបបណ្តេញចោលកាលពីថ្ងៃ១៨ធ្នូកន្លងទៅនេះ៕

Facebook Comments