នំChocolateជាងមួយតោនកំពប់ពេញផ្លូវធ្វើឲ្យស្ទះចរាចរណ៍

0
151

តាមDaily Mailបានផ្សាយឲ្យដឹងថា នៅពេលមានការរៀបចំការផលិតនំChocalate ដើម្បីលក់ក្នុងពិធីបុ ណ្យគ្រឹស្តម៉ាស់កន្លងទៅនេះធុងផ្ទុកនំChocolate នៅក្នុងរោងចក្រDreiMeister នៃប្រទេសអាឡឺម៉ង់បានធ្លាយកំពប់ពាសពេញផ្លូវ បង្កឲ្យមានការកកស្ទះយ៉ាងខ្លាំង។

ក្រុមអ្នកសំអាតមួយកងធំបាននាំគ្នាចេញមកសំអាតយ៉ាងញាប់ដៃញាប់ជើងដោយប្រើពេលអស់ប្រមាណ២ទើបបានស្អាតរួចរាល់។ប៉ុន្តែម្ចាស់រោងចក្រនេះបាននិយាយថា ការកំពប់អស់ប៉ុណ្ណេះគឺមិនជាខាត អស់ប៉ន្មានទេ។ប៉ុន្តែច្រកចេញចូលផ្លូវនេះត្រូវបិទអស់រយៈ២ម៉ោង។

រោងចក្រDreiMeister នេះគឺជារោងចក្រផលិតChocolate ដ៏ទំនើបមួយក្នុងទីក្រុងដតម៉ាន់នៃប្រទេសអាឡឺម៉ងហើយឲ្យតែមានបុណ្យពិសេសណាមួយនៅក្នុងប្រទេសគឺរោងចក្រនេះមានភារកិច្ចផលិតនំ Chocolate បម្រើអោយអ្នកទិញមិនឲ្យទាស់ចិត្តឡើយ។ រោងចក្រនេះមានបុគ្គលិកបម្រើការពេញសិទ្ធ១៣០អ្នកនិងកម្មករដែលជាប់កិច្ចសន្យាប្រមាណពី៥០ទៅ ៦០អ្នក៕

 

Facebook Comments
Loading...