ការប្រកួតបាល់បោះជាមិត្តភាពអន្តរជាតិបានចាប់ផ្ដើមហើយ

0
1285

ភ្នំពេញ: ការប្រកួតកីឡាបាល់បោះជាលក្ខណៈអន្តរជាតិដែលមានប្រទេសចំនួន៤ចូលរួមនោះបានចាប់ផ្ដើមហើយនៅល្ងាចថ្ងៃទី២៨ធ្នូនាពហុកីឡដ្ឋានជាតិអូឡាំពិក ។

លោកសុខ សប្បាយណា អនុរដ្ឋលេខាធិការក្រសួងងប់រំយុវជន និង កីឡា លោកអ៊ុក សិទ្ធិជាតិអគ្គនាយកកីឡា និង ជាអនុប្រធានសហព័ន្ធកីឡាបាល់បោះបានអញ្ជើញចូលរួមក្នុងពិធីបើកការប្រកួតនេះ ។

ប្រទេសទាំង៤ដែលចូលរួមនេះមានកម្ពុជាដែលជាម្ចាស់ផ្ទះ ប្រ៊ុយណា ឡាវ និងវៀតណាម ។ នេះជាការប្រកួតកម្រិតថ្នាលគឺសម្រាប់ប្រភេទអាយុក្រោម២០ឆ្នាំ ។

ការប្រកួតធ្វើតាមរូបមន្តវិលជុំដោយក្រុមទាំង៤ត្រូវជួបប្រកួតគ្នាទាំងអស់ ។នេះជាការប្រកួតមិត្តភាពមែនតែមានពានរង្វាន់សម្រាប់ក្រុមជើងឯក ។សូមបញ្ជាក់ថាការប្រកួតនេះមានអាជ្ញាកណ្ដាលកម្ពុជា២រូប និង អ្នកសង្កេតការណ៍កម្ពុជា៤រូប ។

ក្រៅពីនោះមានអាជ្ញាកណ្ដាលមកពីប្រទេសឡាវ២រូប និងមកពីប្រទេសវៀតណាមចំនួន ២រូបដែរ ។

Facebook Comments
Loading...