តើលោក តាណូអែល ជានរណា?

0
1393

រូបតាណូអែលដែលយើងធ្លាប់ស្គាល់សព្វថ្ងៃនេះ គឺកើតចេញនៅឆ្នាំ ១៨២៣ ក្រោមការស្នាដៃរបស់លោក Clement Clarke Moore នៅក្នុងក្រុងញូវយ៉ក សហរដ្ឋអាមេរិក ដែលបានរៀបរាប់ពីតាណូអែល (Santa Claus) ក្នុងកំនាព្យមួយដែលមានឈ្មោះថា «’T Was the Night Before Christmas» ហើយដែលបានបោះផ្សាយនៅក្នុងកាសែតក្នុងស្រុកមួយនាថ្ងៃ ២៣ ធ្ណូ ។ មុនកាលបរិច្ឆេទនេះ គេធ្វើពិធីបុណ្យណូអែលដោយគ្មានរូបតាណូអែល ទេ ។ ឈ្មោះ Santa Claus ជាភាសាអង់គ្លេស មានប្រភពចេញពីភាសាហូឡង់ « Sinterklaas » ហើយដែលបារាំងហៅ ថា « Saint Nicolas » ។

ថ្វីត្បិតតែបុណ្យណូអែលជាបុណ្យរំលឹកដល់ការចាប់បដិសន្ធិរបស់ព្រះយេស៊ូ តាណូអែលមិនមែនតំណាងអោយសាសនាគ្រឹស្តនោះទេ ។ គាត់ចេញពីរឿងនិទានមួយនៅក្នុងសតវត្សទី ១៧ ដែលពេលនោះពួកនាវិកហូឡង់បានលិចទូកនៅជិតកោះ ម៉ង់ហាតង់ (ទីក្រុងញូវយ៉ក) ។ នៅពេលនោះ នាវិកម្នាក់បានយល់សប្តិឃើញ Sinterklaas មកពន្យល់សប្តិថាអោយបង្កើតជាភូមិនៅទីនេះទៅ ។ បើពួកគេព្រមបង្កើតជាភូមិនៅទីនេះ Sinterklaas នឹងជិះរទេះយកកាដូមកចែកក្មេងៗនៅទីនេះជារៀងរាល់ឆ្នាំ ។

ក្រោយមកទៀត ពោលគឺនៅឆ្នាំ ១៨៨០ ជាងគំនូរសញ្ជាតិអាមេរិកម្នាក់ឈ្មោះ Thomas Nast បានគូររូបតាណូអែល ដូចដែលយើងបានស្គាល់នាពេលបច្ចុប្បន្ននេះ ហើយបានដាក់អាស័យដ្ឋានរបស់គាត់ថានៅប៉ូលខាងជើងរហូតដល់ពេលនេះ ។

Facebook Comments