ចៅក្រម អាជ្ញាកណ្ដាល និងគណៈកម្មការរៀបចំការប្រកួតសីដក់ជំនាន់ទី១បញ្ចប់ការបណ្ដុះបណ្ដាល

0
802

ភ្នំពេញ: នេះជាលើកដំបូងហើយដែលសហព័ន្ធកីឡាសីដក់ និង ឈិនឡូនកម្ពុជាបានរៀបចំបណ្ដុះបណ្ដាលចៅក្រម អាជ្ញាកណ្ដាល និង គណៈកម្មការរៀបចំការប្រកួតថ្នាក់ជាតិ ។

វគ្គនេះបានចាប់ផ្ដើមពីថ្ងៃទី២៤ដល់២៧ធ្នូដោយចំណាយថវិការបស់ក្រសួងអប់រំយុវជន និង កីឡា ។វគ្គនេះមានសិក្ខាកាមចូលរួមចំនួន២៦រូបដែលមកពីសហព៧ន្ធកីឡាសីដក់ និង ឈិនឡូនកម្ពុជា ក្រសួងមហាផ្ទៃ ក្រសួងការពារជាតិ អង្គការមិត្តសម្លាញ់ នាយកដ្ឋានអប់រំកាយ និង កីឡា មន្ទីរអប់រំយុវជន និង កីឡារាជធានីភ្នំពេញ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ក្លិសីដក់ដេអិន នាយកដ្ឋានអប់រំកាយ កីឡា សិស្សនិស្សិត ក្លិបសីដក់បានលុង ទន្លេបាសាក់ គ្រូបង្វឹកថ្នាលសហព័ន្ធសីដក់ និង កីឡាជម្រើសជាតិសីដក់ ។

វគ្គនេះមានគ្រូឧទ្ទេសចំនួន៤រូបគឺលោកមាស សារិនដែលជាប្រធានសហព័ន្ធធ្វើបទបង្ហាញ់ពីការបង្កើតអង្គការកីឡា ។ លោកឯម ហៀងដែលជាអនុប្រធានសហព័ន្ធធ្វើបទបង្ហាញពីការរៀបចំព្រឹត្តិការណ៍កីឡា និង អំពីការរៀបចំរូបមន្តប្រកួតលោកទុយ ប៊ុនហឿនមន្ត្រីនាយកដ្ឋានអប់រំកាយ និង កីឡាធ្វើបទបង្ហាញពីបទបញ្ជានៃល្បែងកីឡាសីដក់ និងលោកជាតិ ខេមរាដែលជាគ្រូសីដក់ជម្រើសជាតិឧទ្ទេសនាមពីតួនាទី និង ភារកិច្ចអាជ្ញាកណ្ដាល និងចៅក្រម ។

លោកឯម ហៀងអះអាងថាវគ្គនេះមានសិក្ខាកាមចំនួន៣០ភាគរយបានទទួលនិទ្ទេសល្អ ៥៥ភាគរយបានទទួលនិទ្ទេសមធ្យម និង ១៥ភាគរយបានទទួលនិទ្ទេសក្រោមមធ្យម ។

លោកព្រំ ប៊ុណ្ណយីទីប្រឹក្សាក្រសួងអប់រំយុវជន និង កីឡា និង ជាតំណាងឲ្យក្រសួងអប់រំយុវជន និង កីឡា លោកប្រធានសហព័ន្ធមាស សារិន និងលោកអនុប្រធាននាយកដ្ឋានអប់រំកាយ និងកីឡាបឹង គឹមតោបានអញ្ជើញចូលរួមក្នុងពិធីបិទវគ្គ និងប្រគល់វិញ្ញាបនបត្រដល់សិក្ខាកាម ។

Facebook Comments