បញ្ចូនខ្លួុនអ្នកពាក់ព័ន្ធ ករណីដេញរថយន្តដឹកឈើ បណ្តាលឱ្យមានមនុស្សស្លាប់ និងរបួសធ្ងន់

1056

ខេត្តមណ្ឌលគីរី ៖ នៅម៉ោង២២ និង៤១នាទីយប់មិញនេះ កម្លាំងនគរបាលខេត្ត ដឹកនាំដោយលោក សូ សុវណ្ណ ស្នងការរងនគរបាលខេត្ត បានបញ្ចូនខ្លួុនអ្នកពាក់ព័ន្ធករណីគ្រោះថ្នាក់ចរាចរណ៍បណ្តាល់ឱ្យស្លាប់ និងរបួសធ្ងន់ មកកាន់ស្នងការរដ្ឋាននគរបាលខេត្តដើម្បីបន្តនីតិវិធី ១.លោក ស្រ៊ុន ឈួុន នាយសង្កាត់រដ្ឋបាលព្រៃឈើ ២.លោក យូ រ៉ាវុធ ដឺបេ ៣.លោក សៀង ចំរ៉ុង នគរបាលអត្តសញ្ញាណកម្ម និងទី៤.លោក វ៉ាន់ រួន នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចក្រសួងមហាផ្ទៃ ដោយឡែក ម្នាក់ទៀត ដែលគេសង្ស័យជាអ្នកកាសែត កាន់CTV online នៅខេត្តមណ្ឌលគិរី ត្រូវបានគេចខ្លួនបាត។ លោក ស្នងការរងបន្ថែមថា អ្នកដែលគេចខ្លួនបាត លោក និងសហការជាមួយកម្លាំងជំនាញ ចុះស្រាវជ្រាវ ដើម្បីចាត់ការតាមនិតីវិធីច្បាប់។

សូមបញ្ជាក់ថា នៅវេលាម៉ោង៦និង២៤នាទី ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៨មានករណីគ្រោះថ្នាក់ចរាចរណ៍នៅចំណុចគីឡូម៉ែត្រ លេខ៥៣ផ្លូវជាតិ៧៦ ស្ថិតនៅភូមិត្រពាំងផ្អេ ឃុំស្រែខ្ទុមស្រុកកែវសីមា ខេត្តមណ្ឌលគិរី មូលហេតុដោយរថយន្ត៥គ្រឿងដេញុរថយន្តសាំយ៉ុងពណ៍ទឹកប្រាក់គ្មានស្លាកលេខ. ដឹកឈេីពេញបានរ៉េចង្កូតទៅខាងស្តាំបុកផ្ទះ១ខ្នងបណ្តាលឱ្យម្ចាស់ផ្ទះម្នាក់ស្លាប់ នៅពេលបញ្ចូនទៅមន្ទីរពេទ្យ និងរបួសធ្ងន់០៣នាក់ ត្រូវបានបញ្ចូនសង្គ្រោះនៅមន្ទីរពេទ្យបង្អែកស្រុកកែវសីមា៕