សៀវ ង៉ុយ និង ធន អៀងឡៃនឹងឆ្លងផុតវគ្គជម្រុះជុំទី២

0
128

ភ្នំពេញ: ព្រឹត្តិការណ៍TV5 Boxing Knock-Out Serie by K-Cementវគ្គជម្រុះជុំទី២នៅថ្ងៃទី៣១ធ្នូនេះ អ្នកប្រដាល់២រូបគឺធន អៀងឡៃសមាគមប្រដាល់ក្រសួងការពារជាតិ និង សៀវ ង៉ុយក្លិបកងពលធំលេខ២នឹងឆ្លងផុតជាមិនខាន ។

សៀវ ង៉ុយដែលកាលពីប្រកួតជម្រុះនៅជុំទី១គេប្រកួតឈ្នះអ្នកប្រដាល់នួន រ៉ាថេនក្លិបតាឯកដំបងដែកមានរិទ្ធដោយពិន្ទុ ។សម្រាប់ជុំទី២នេះសៀវ ង៉ុយត្រូវជួបប្រកួតជាមួយអ្នកប្រដាល់ពុទ្ធ ភារិន្ទក្លិបពុទ្ធសេរីវង្ស ។ ការប្រកួតនៅជុំទី២នេះប្រាកដជាមិនងាយស្រួលដូចជុំទី១នោះទេព្រោះពួកគេសុទ្ធតែជាអ្នកឈ្នះនៅជុំទី១ដូចគ្នា នៅទឹកទី១ពុទ្ធ ភារិន្ទប្រើកណ្ដាប់ដៃផ្ដួលអ្នកប្រដាល់ថាំង ឌីណាក្លិបអាណាចក្រប្រយុទ្ធខេត្តសៀមរាបនៅទឹកទី១ ។សៀវ ង៉ុយជាអ្នកប្រដាល់ចាស់វស្សាជាងភារិន្ទមែនតែគេមិនអាចមើលស្រាលអ្នកប្រដាល់ជើងថ្មីរូបនេះបាននោះទេ ។

ភារិន្ទល្អកណ្ដាប់ដៃ ឯ សៀវ ង៉ុយល្អជើងនិងមានចិត្តធំហើយការប្រកួតរបស់គេហ៊ានប្ដូរជាងភារិទ្ធ ។ កៅអីសម្រាប់ជុំទី៣ជារបស់នរណា ?

ប្រកួតក្នុងព្រឹត្តិការណ៍នេះដែរសេក គឹមសាន្ដក្លិបអង្គរមានជ័យខេត្តសៀមរាបត្រូវជួបជាមួយអ្នកប្រដាល់ធនអៀងឡៃសមាគមប្រដាល់ក្រសួងការពារជាតិ ។

អ្នកប្រដាល់ទាំង២រូបនេះសុទ្ធមានចិត្តធំដូចគ្នា ។កាលពីវគ្គជម្រុះជុំទី១សេក គឹមសាន្ដបានទទួលជ័យជំនះលើកំពែង ខ្មៅសមាគមប្រដាល់ក្រសួងកសិកម្មដោយសារតែកំពែង ខ្មៅដោយមិនបាច់ប្រកួតដោយសារតែកំពែង ខ្មៅមិន អាចរក្សាទម្ងន់បាន ។ចំពោះធន អៀងឡៃវិញឈ្នះអេរ៉ាវ៉ាន់ ចាន់រាជក្លិបកុលបុត្រគុនខ្មែរដោយពិន្ទុ ។នរណាហាលអាវហើយនរណាឡើងទៅវគ្គជម្រុះជុំទី៣ ?

សូមបញ្ជាក់ថានៅជុំទី២នេះមានអ្នកប្រដាល់២រូបហើយដេលខ្ទាតចេញពីការប្រកួតហើយក៏មានអ្នកប្រដាល់២រូបដែរដែលកក់កៅអីសម្រាប់ជុំទី៣ ។

ការប្រកួតជាមិត្តភាពអន្តរជាតិវិញនោះចាន់ សំអាតក្លិបអប់រំកាយស្រុកអន្លង់វែងប្រកួតជាមួយអ្នកប្រដាល់ថៃស៊ូ ភើ(Supper)ដោយប្រកួតគ្នាក្នុងប្រភេទទម្ងន់៦០គីឡូក្រាម ។

Facebook Comments
Loading...