រាជធានីភ្នំពេញឈរចំណាត់ថ្នាក់កំពូលក្នុងការប្រកួតវាយកូនបាល់ជើងឯកជាតិ

0
171

ភ្នំពេញ៖ ក្រុមកីឡាករកីឡាការិនីភ្នំពេញគ្រងតំណែងជើងឯកនៃការប្រកួតកីឡាវាយកូនបាល់ជ្រើសរើសជើងឯកថ្នាក់ជាតិឆ្នំា២០១៨ ខណៈក្រុមកីឡាករ-កីឡាការិនីក្រសួងការពារជាតិទទួលបានត្រឹមជើងឯករងនោះ ។

ព្រឹត្តិការណ៍ប្រកួតជើងឯកនេះធ្វើឡើងពីថ្ងៃទី២១ដល់២៤ធ្នូក្រោមកញ្ចប់ថវិកាប្រចាំឆ្នាំរបស់ក្រសួងអប់រំយុវជន និង កីឡាសហការជាមួយសហព័ន្ធកីឡាវាយកូនបាល់កម្ពុជាតែម្ដង ។

ការប្រកួតនេះមានក្លិបចំនួន៨ចូលរួមដែលមានកីឡាករ-កីឡាការិនីសរុប៥៨នាក់ក្នុងនោះមានកីឡាការិនី៧នាក់រួមមាន ក្រសួងការពារជាតិ ក្រសួងសេដ្ឋកិច្ច ខេត្តសៀមរាប ខេត្តកណ្តាល រាជធានីភ្នំពេញ ក្លិបឌី វិនខូ ក្លិបអឺប៊េន និងភូមិកុមារអារុណរះ។

តាមរយៈនៃការប្រកួតក្រុមកីឡាករកីឡាការិនីភ្នំពេញដណ្តើមមេដាយមាស២គ្រឿងនិងមេដាយសំរិទ្ធ១គ្រឿងក្រុមកីឡាករ-កីឡាការិនីក្រសួងការពារជាតិដណ្តើមមេដាយមាស១គ្រឿង និងមេដាយប្រាក់២គ្រឿង ក្រុមកីឡាករ-កីឡាការិនីក្រសួងសេដ្ឋកិច្ចដណ្តើមមេដាយមាស១គ្រឿងក្រុមកីឡាករកីឡាការិនីក្លិបឌីវេនូដណ្តើមមេដាយមាស១គ្រឿង និងមេដាយប្រាក់១គ្រឿងនិងមេដាយសំរិទ្ធ៣គ្រឿង។

ការប្រកួតកីឡាជ្រើសរើសជើងឯកថ្នាក់ជាតិប្រចាំឆ្នាំ២០១៨នេះ មានវិញ្ញាសាចូលរួមមានចំនួន៥ រួមមានវិញ្ញាសាវាយជាក្រុមបុរស វិញ្ញាសាវាយឯកត្តជនបុរស វិញ្ញាសាវាយឯកត្តជននារី វិញ្ញាសាវាយគូបុរស និងវិញ្ញាសាក្រោមអាយុ១៨ឆ្នាំ។

Facebook Comments
Loading...