តារាហុងកុង ចូវយុនហ្វាត នឹងបរិច្ចាគទ្រព្យសម្បត្តិទាំងអស់ ក្រោយពេលលោកស្លាប់

0
569

លោកអ្នកដែលធ្លាប់បានទស្សនាភាពយន្តហុងកុងឬហូល្លីវូដពិតជាបានស្គាល់លោកចូវយុនហ្វាត Chow Yun Fat ដែលបានសំដែងក្នុងរឿងល្បីៗដូចជាៈខ្លាក្រាប នាគលាក់ខ្លួន Crouching Tiger, Hidden Dragonចោរសមុទ្រការរាអុីប Pirates of the Caribbean និងថ្ងៃស្អែកប្រសើរជាង A Better Tomorrow។

នៅក្នុងបញ្ជី Forbes ឆ្នាំ២០១៥សម្រាប់តារាសំដែងដែលមានតម្លៃខ្លួនខ្ពស់ លោកហ្វាតដែលមានទ្រព្យសម្បត្តិប្រមាណ៩៨១លានដុល្លារសឹង្ហបុរីឈរនៅលេខរៀងទី២៤ជាមួយលោក រុស្សែល ក្រូវ Russel Crow តារាសំដែងអូស្ត្រាលី។

លោកហ្វាតបានសម្រេចចិត្តបរិច្ចាគទ្រព្យសម្បត្តិទាំងអស់របស់គាត់ក្រោយពេលលោកស្លាប់ទៅហើយភរិយាសញ្ជាតិសឹង្ហបុរីរបស់គាត់ Jasmine Tan ក៏គាំទ្រគំនិតគាត់ដែរ។ លោកជាអ្នកមានអាសុីដំបូងគេហើយដែលបានដើរតាមលំនាំមហាសេដ្ឋីអាមេរិក Bill Gates និង Warren Buffet ដែលបានធ្វើមុនគេ។

លោកហ្វាតមានដំណើរជីវិតសាមញ្ញ។ គេធ្លាប់ឃើញលោកហូបអាហារនៅតាមចិញ្ចើមផ្លូវ ប្រើប្រាស់មធ្យោបាយដឹកជញ្ជូនសាធារណៈ និងឈរតកន្ទុយទិញសំបុត្រមើលភាពយន្តដែលលោកសំដែង។

Facebook Comments
Loading...