អ្នកប្រគុំតន្ត្រីរ៉ុក១៧នាក់បានបាត់ខ្លួននៅក្នុងរលកយក្សស៊ូណាមិក

0
175

រឿងដ៏គួរឲ្យរន្ធត់មួយនៅតែជាការចងចាំសម្រាប់មនុស្សគ្រប់គ្នា ពីក្នុងហេតុការណ៍ស៊ូណាមិកក្នុងប្រទេ សឥណ្ឌូនេស៊ីកាលពីថ្ងៃសៅរ៍កន្លងទៅនេះ។ ក្រុមតន្រ្តីរ៉ុកចំនួន១៧នាក់បាននិងកំពុងប្រគុំឲ្យទស្សនិកជនបានកម្សាន្តសប្បាយនៅឯឆ្នេរសមុទ្ទ។ ពេលនោះរលកយក្សស៊ូណាមិកក៏បានមកដល់ហើយកញ្ឆក់នាំយករូបកាយគេទៅបាត់។គ្មានអ្នកណាបានដឹងជាមុនទេ អ្វីៗកើតឡើងតែក្នុងមួយពព្រិចភ្នែកប៉ុណ្ណោះ។

ព្រលឹងពួកគេប្រហែលជាមិនបានស្ងប់ទេ។វាពិតជាគ្មានអ្នកណាម្នាក់បានដឹងសោះឡើយនូវការព្រមានអំពីការមកដល់យ៉ាងគំហុកនៃឃាតកររលកយក្សនេះ។វីដេអូឃ្លីប បានបង្ហាញឲ្យឃើញមនុស្សប្រមាណជាង២០០នាក់កំពុងឈរទស្ស្ននាការប្រគុំតន្រ្តីនោះ។ អ្នកទាំងនោះ តិចណាស់ដែលមានវាសនាបានគេចផុតពីវាសនាដ៏អាក្រក់មួយនេះ។ អ្នកកាន់ហ្គីតាបាស់ អ្នកលេងសូ ឡូនិងសមាជិកដទៃទៀតនៃក្រុមរបស់ពួកគេបានស្លាប់អស់ទៅហើយ។ សមជិកដែលនៅរស់បានបន់ស្រន់សូមឲ្យឆាប់រកសាកសពពួកគេឃើញក្នុងពេលដ៏ខ្លីខាងមុខនេះ៕

Facebook Comments