អត្តពលកម្មជើងឯកជាតិក្រសួងការពារជាតិដណ្ដើមបានមេដាយមាស៦គ្រឿង

280

ភ្នំពេញ៖ ការប្រកួតកីឡាអត្តពលកម្មជើងឯកជាតិឆ្នាំ២០១៨ដែលចាប់ផ្ដើមពីថ្ងៃទី២០មកនោះបានបញ្ចប់នាល្ងាចថ្ងៃទី២២ធ្នូ ។

មានកីឡាករ-កីឡាការិនី១១៦នាក់ នាក់ ក្នុងនោះមានកីឡាការិនី ៤៩នាក់មកពី ក្រសួងការពារជាតិ ក្រសួងមហាផ្ទៃ ក្រសួងសេដ្ឋកិច្ច មន្ទីរអប់រំយុវជន និងកីឡារាជធានីភ្នំពេញ មន្ទីរអប់រំយុវជន និង កីឡាខេត្តកំពង់ឆ្នាំង មន្ទីរមន្ទីរអប់រំយុវជន និង កីឡាខេត្តកំពង់ធំ មន្ទីរអប់រំយុវជន និង កីឡាខេត្តព្រៃវែង មន្ទីរអប់រំយុវជននិងកីឡាខេត្តស្វាយរៀង មន្ទីរអប់រំយុវជន និង កីឡាខេត្តកំពង់ស្ពឺ មន្ទីរអប់រំយុវជន និង កីឡាខេត្តសៀមរាប មន្ទីរអប់រំយុវជន និង កីឡាខេត្តស្ទឹងត្រែង មន្ទីរអប់រំយុវជន និង កីឡាខេត្តកំពត វិទ្យាល័យតាខ្មៅ វិទ្យាស្ថានជាតិអប់រំកាយ និង កីឡាកីឡា និងវិទ្យាស្ថានកំពង់ឈើទាល ។

វិញ្ញាសាដែលដាក់ឲ្យប្រកួតមានចំនួន១៨ គឺ ១០០ម (បុរស-នារី) ២០០ម(បុរស-នារី),៨០០ម(បុរស-នារី),៥០០០ម(បុរស-នារី),លោតចម្ងាយ(បុរស-នារី),លោតកម្ពស់(បុរស-នារី),ចោលដុំដែក(បុរសនារី),ចោលស្ន(បុរស-នារី) និងរត់បណ្ដាក់ ១០០ម៉ែត្រ ៤ ដង។

ក្រុមក្រសួងការពារជាតិដណ្តើមមេដាយមាស៦គ្រឿង មេដាយប្រាក់៣គ្រឿង និងមេដាយសំរិទ្ធ៤គ្រឿង រីឯក្រសួងសេដ្ឋកិច្ចដណ្តើមមេដាយមាស៣គ្រឿង មេដាយប្រាក់៥គ្រឿង និងមេដាយសំរិទ្ធ២គ្រឿង ចំពោះវិទ្យាស្ថាន.កីឡា និងមន្ទីរអយកស្ទឹងត្រែង ដណ្តើមមេដាយមាស២គ្រឿង និងមេដាយសំរិទ្ធ១គ្រឿង។

ចំណែកមន្ទីរអប់រំយុវជននិងកីឡាខេត្តព្រៃវែងដណ្តើមមេដាយមាស២គ្រឿងក្រសួងមហាផ្ទៃដណ្តើមមេដាយមាស១គ្រឿង មេដាយប្រាក់៤គ្រឿង និងមេដាយសំរិទ្ធ៣គ្រឿង មន្ទីរអប់រំយុវជន និង កីឡាខេត្តខេត្តស្វាយរៀង និងមន្ទីរអប់រំយុវជន និង កីឡាខេត្តកំពង់ឆ្នាំងណ្តើមមេដាយមាស១គ្រឿង ៕