បិទវគ្គបណ្តុះបណ្តាលគ្រូបង្វឹកកីឡាឡើងភ្នំកម្រិតមូលដ្ឋាន

0
158

ភ្នំពេញ ៖ វគ្គបណ្ដុះបណ្ដាលគ្រូបង្វឹកកីឡាឡើងភ្នំដែលធ្វើឡើងនៅខេត្តសៀមរាបបិថ្ងៃទី២០មកនោះបានបញ្ចប់នាល្ងាចថ្ងៃទី២៤ធ្នូ ។

វគ្គបណ្តុះបណ្តាលដែលមានរយៈពេល០៥ថ្ងៃនេះមានសិក្ខាកាមចូលរួមសរុបចំនួន២៥នាក់ក្នុងនោះស្រី០៥នាក់ មកពីបណ្តាខេត្តចំនួន៥រួមមាន ខេត្តសៀមរាប បាត់ដំបង កំពត បន្ទាយមានជ័យ និងខេត្តតាកែវ ។

លោកហ៊ុន សាមុតប្រធាននាយដ្ឋានអប់រំកាយនិងកីឡាបានមានប្រសាសន៍ថាវគ្គនេះមានសារសំខាន់ក្នុងការលើកម្ពស់សមត្ថភាពគ្រូបង្វឹកកីឡាឡើងភ្នំឲ្យកាប់តែមានជំនាញច្បាស់លាស់។ដែលសិក្ខាកាមទំាងអស់នឹងក្លាយខ្លួនជាគ្រូបង្ហាត់កីឡាឡើងភ្នំដើម្បីបណ្ដុះបណ្ដាលដល់កីឡាករកីឡាការិនីដើម្បីឲ្យក្លាយជាកីឡាករកីឡាការិនីមាន
ទេពកោសល្យ សម្រាប់ការប្រកួតលក្ខណៈថ្នាក់ជាតិ និងអន្តរជាតិនានាក្នុងការដណ្តើមមេដាយជូនជាតិ។

សូមបញ្ជាក់ថា នេះជាលើកដំបូងហើយដែលកម្ពុជាបានបណ្ដុះបណ្ដាលគ្រូបង្វឹកកីឡាឡើងភ្នំក្នុងខណៈដែលប្រភេទកីឡានេះកាន់តែពេញនិយមទៅនោះ ។

Facebook Comments
Loading...