ក្រោយបរាជ័យរួចមក Carl Frampton មិនទាន់សម្រេចពីអនាគត

0
349

កីឡាករប្រដាល់Carl Framptonមិនទាន់ធ្វើការសម្រេចចិត្តអំពីអនាគតរបស់ខ្លួននៅឡើយទេ បន្ទាប់ពីត្រូវ Josh Warrington វាយឲ្យបរាជ័យក្នុងការដណ្តើមខ្សែក្រវាត់ប្រភេទIBF featherweight កាលពីយប់ថ្ងៃសៅរ៍សប្តាហ៍មុនក្នុងទីក្រុងម៉ាន់ឆេស្ទរ័។

Carlបានទទួលយកការបរាជ័យនេះ ដោយបាននិយាយថា៖ គាតគឺជាកំពូលអ្នកប្រយុទ្ធម្នាក់។ គាត់វាយខ្ញុំពីគ្រប់ច្រក។ នេះជាការសារភាពរបស់Carl ដែលភ្នែករបស់គាតបានហើមប៉ោងតាំងពីទឹកទី១ ដោយសារកណ្តាប់ដៃវាយដ៏ល្អរបស់Josh Warrington។

គាត់បាននិយាយទៀតថា៖ ខ្ញុំមានអារម្មណ៍ថា ខ្ញុំដូចជាធ្វើបានល្អគ្រប់គ្រាន់ហើយក្នុងប៉ុន្មានទឹកនោះ ប៉ុន្តែគាត់បានឈ្នះ ហើយគាត់សមនឹងឈ្នះក្នុងការប្រកួតនេះ៕

Facebook Comments
Loading...