ក្នុងចំណោមអ្នកប្រដាល់ជើងខ្លាំងទាំង២ តើអ្នកណាត្រូវជួបជាមួយJoshua?

0
332

កាលពីថ្ងៃសៅរ៍ចុងសប្តាហ៍មុននៅក្នុងទីក្រុងម៉ាន់ឆេស្ទរ័កីឡាករជើងខ្លាំង Josh Warrington បានការពារខ្សែក្រវាត់របស់ខ្លួនប្រកបដោយជោគជ័យក្រោយពីបានឈ្នះដោយពិន្ទុមិនឯកច្ឆន្ទ័ទៅលើកីឡាករ Carl
Frampton ដែលគេចាត់ទុកថាជាគូប្រកួតដ៏ល្អប្រចាំឆ្នាំ២០១៨នេះ។

ចំណែកនៅក្នុងទីក្រុងឡុងដ៍ឯណោះវិញកីឡាករប្រដាល់ប្រភេទទម្ងន់Heavyweight គឺDillian Whyte ក៏ បានយកឈ្នះDereck Chisoraដោយពិន្ទុនៅទឺកទី១០ដែរ។ បញ្ហាដែលកំពុងចោទឡើងនៅពេលនេះគឺ ក្នុងចំណោមអ្នកទាំង២តើម្នាក់ណាត្រូវឡើងទៅជួបកំពូកីឡាករជើងខ្លាំងវាយមិនដែលចាញ់Joshua នៅពេលខាងមុខនេះ។

Whyteក្រោយពេលផ្តួលកីឡាករChisora ហើយបានប្រកាសយ៉ាងខែងរ៉ែងដោយហៅJoshua ឲ្យចេញមកប្រកួតជាមួយខ្លួន។ តាមពិតទៅWhyteធ្លាប់ចាញ់ក្រោមកណ្តាប់ដៃJoshua ក្នុងទឹកទី៧ម្តងរួចមកហើយ កាលពីឆ្នាំ២០១៥។ ប៉ុន្តែតាំងពីពេលនោះមករាល់ការប្រកួតរបស់Whyteមិនដែលចាញ់ម្តងណាឡើយ៕

Facebook Comments
Loading...