ខណ្ឌ័រដ្ឋបាលជលផលកំពង់ឆ្នាំងចុះបង្ក្រាបរបាំងស្បៃមុងដាក់ភ្ជិតស្ទាក់ចាប់ត្រីនៅតាមព្រែកក្នុងស្រុកជលគីរី

0
1160

កំពង់ឆ្នាំង៖ របាំងសាច់អួនក្រឡាញឹក១២កន្លែងប្រវែង២៤០ម៉ែត្រលបលូ២០គ្រឿងបង្គោល៣០០ដើម និងរបាំងស្បៃមុង២២កន្លែងប្រវែង១២០០ម៉ែត្រលបលូ២គ្រឿងបង្គោល៨០០ដើមដែលគេកំពង់ស្ទាក់ចាប់យកត្រីនៅតាមព្រែក បឹង ទន្លេ ក្នុងភូមិសាស្ត្រស្រុកជលគីរីត្រូវបានកំលាំងចម្រុះនៃមន្ទីកសិកម្មខេត្តកំពង់ឆ្នាំងបានចុះធ្វើការរុះរើនិងកំទេចចោលនៅនិងកន្លែង ។

ការចុះបង្ក្រាបរុះរើរបាំសាច់អួនក្រឡាញឹកនិងរបាំងស្បាំមុងនេះធ្វើឡើងដោយមានការចូលរួមពីអនុប្រធានមន្ទីកសិកម្មខេត្តកំពង់ឆ្នាំងលោកប្រាក់លៀងហួរនាយខណ្ឌ័រដ្ឋបាលជលផលកំពង់ឆ្នាំងលោកនាយផ្នែកសង្កាត់សហគមន៍នេសាទនិងកំលាំងរបស់ស្រុកជលគីរីដែលសរុប២នាក់មធ្យោបាយការណូតតូចធំ៧គ្រឿង ។ ការចុះធ្វើការបង្ក្រាបនេះធ្វើឡើងនៅថ្ងៃទី១៦ធ្នូ២០១៨ចុងសប្តារ៍កន្លងទៅនៅចំណុចក្បាលកោះឬស្សីដង្គួច ព្រែកអន្លង់អក ព្រែកព្រះចន្ទ័ ដែលស្ថិតនៅក្នុងឃុំចលសារស្រុកជលគីរីខេត្តកំពង់ឆ្នាំងខេត្តកំពង់ឆ្នាំង ។

សមត្ថកិច្ចដែលស្ថិតនៅក្នុងការបង្ក្រាបបានអោយដឹងថានៅចំណុចខាងលើនេះមានការដាក់ក្រុមជនល្មើសរកស៊ីដាក់របាំងក្រឡាញឹករាំងភ្ជិតពោះព្រែកស្ទាក់ចាប់យកត្រីគ្រប់ប្រភេទពិសេសឧបករណ៍ស្បៃមុងដែលជាឧបករណ៍ខុសនិងច្បាប់ស្តីពីជលផល ។

នាយខណ្ឌ័រដ្ឋបាលជលផលកំពង់ឆ្នាំងលោក លីឡា បានអោយដឹងថា កន្លងមករដ្ឋបាលជលផលបានចុះធ្វើការផ្សព្វផ្សាយអប់រុំណែនាំដល់បងប្អូនប្រជាពលរដ្ឋដែលមានមុខរបរនេសាទធ្វើការនេសាទនៅក្នុងតំបន់ខាងលើសុមបញ្ឈប់ការធ្វើនេសាទដោយដាក់របាំងសាច់អួនក្រឡាញឹកពិសេសការធ្វើនេសាទដោយឧបករណ៍របាំងស្បៃមុងនិងឧបករណ៍ឆក់ត្រីដែលច្បាប់ស្តីពីជលផលបានហាមឃាត់ ៕

Facebook Comments